​​អ្នកស្រុក​ផ្អើល​ថា​ចៅអធិការ​វត្ត​រលំ​ជ្រៃ​ទាក់ទង​ប្រពន្ធ កូនស្រី​គេ ពេល​ប្រពន្ធ​ប្តី​១​គូ​មិន​ចុះ​ដំណេក និង​បែក​គ្នា តែ​ចៅអធិកា​បដិសេដ​និង​ថា ដំបៅ​ចាស់​រើ​!

0

​បន្ទាយ​មាន​ជ័​យៈ​ អ្នកស្រុក​រួមទាំង​ពុទ្ធបរិស័ទ មន្ដ្រី​អាជ្ញាធរ និង​នគរបាល នៅ​ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ផ្អូក​ផ្អើល​តៗ​គ្នា​ថា ព្រះគ្រូ​ចៅអធិការ​វត្ត​ប្រាសាទរលំ​ជ្រៃ ឃុំ​ភូមិ​ថ្មី ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បាន​ទាក់ទង​ប្រតិព័ទ្ធ​នី​ង​ប្រពន្ធ​កូនស្រី​អ្នកស្រុក ចំពេល​មាន​ប្ដី​ប្រពន្ធ​១​គូ​មិន​ចុះសម្រុង​ដំណេក​គ្នា ហើយ​ប្ដី​ទ្រាំ​មិនបាន​ក៏​ចុះចោល​១​រយៈ​។​ photo1 (3)

តែ​ព្រះគ្រូ​ចៅអធិការ​បដិសេធ​ហើយ ថា​ស្ដ្រី​នោះ​ខ្លួន​ធ្លាប់​ស្រឡាញ់​កាល​នៅ​ក្រមុំ ទើប​ឥឡូវ​ដំបៅ​ចាស់​បាន​រើ​ឡើងវិញ​។​ ទុំ ថា​ត ជា​ឪពុក និង​តែ សៅ​រ៉ី ជា​ម្ដាយ​នៃ​កូនប្រុស​ប្រាប់ថាៈ កូនប្រុស​បង្កើត​ខ្លួន​ឈ្មោះ ទុំ វិ​រៈ អាយុ ២៣ ឆ្នាំ លំនៅ​ភូមិ​ថ្មី​លិច ឃុំ​ភូមិ​ថ្មី បាន​រៀបការ​កាលពី​ខែ កុម្ភៈ ឆ្នាំ ២០១៤ នឹង​កូនស្រី​ឈ្មោះ វ៉ាន់ ពិសី អាយុ ២០ ឆ្នាំ ជា​កូន​របស់​ឈ្មោះ វ៉ាន់ សាវឿន ជា​ឪពុក និង​ឈ្មោះ ហាក់ ហឿ​ប ជា​ប្រពន្ធ​នៅ​ភូមិ​គោក​ស្វាយ ឃុំ​ភូមិ​ថ្មី​។photo2 (3)

ក្រោយ​រៀបការ​កូនប្រុស​ទៅ​រស់នៅ​ខាង​ស្រី សុខ​សប្បាយ​ធម្មតា តែ​២​ទៅ​៣ ខែ​ចុងក្រោយ​ចេះតែ​រកាំរកូស និង​ទៅជា​រឿង​ជ្រៅ​ទៅៗ​ក្លាយជា​មន្ទិលសង្ស័យ​ខ្លាំង​ព្រោះ​កូនស្រី​ពុំ​ព្រម​ចុះ​ដំណេក​ហើយ​ដេក​បែរខ្នង​ដាក់​កូនប្រុស​បែប​សោះអង្គើយ​ដោយ​យក​លេស​ថា នាង​មិន​ស្រួលខ្លួន​ឬ​ស្រីៗ​មក​រដូវ​រហូត​។ កូនប្រុស​ឆ្ងល់​ខ្លាំងណាស់​ត្បិត​ជាក់ស្តែង​កូនស្រី​មើលទៅ​ដូច​តែមាន​សុខភាព​ល្អ​ធម្មតា​សោះ ឬក៏​មាន​សា​ហាយ​ស្មន់​នឹង​ប្រុស​ណា ទើប​ធ្វើ​តោះតើយ​យ៉ាងនេះ​? ទុំ វិ​រៈ អាយុ ២៣ ឆ្នាំ​ជា​កូនប្រុស​និយាយប្រាប់​ដែរ​ថា ខ្លួន​ដឹងថា​ប្រពន្ធ​ខ្លួន​ឈ្មោះ វ៉ាន់ ពិសី អាយុ ២០ ឆ្នាំ​ធ្លាប់​ត្រូវ​លោក (​គ្រូ​ចៅអធិការ​វត្ត​រលំ​ជ្រៃ​ព្រះនាម ហី សុ​ផ​ល្លីន ( ង៉ុ​យ​)​ស្រឡាញ់​កាល​នៅ​ក្រមុំ​។​តែ​ខ្លួន​ក៏​ស្រឡាញ់​ដែរ ក៏បាន​អោយ​ម៉ែឪ​ចូល​ស្ដីដណ្ដឹង​និង​រៀបការ​ជា​ប្ដី​ប្រពន្ធ​មុន​លោក​ទៅ​។​ទោះយ៉ាងណា​ខ្លូន​ដូចជា យក​បេះដូង​ស្រឡាញ់​ស្មោះ​ពី​នាង​មិនទាន់​បានទេ​។​តែ​ក៏​មិនបាន​ចោទប្រកាន់​លើ​លោក​នោះដែរ​។​

គ្រាន់តែ​ឆ្ងល់​និង​ហួសចិត្ត​ថា ប្រពន្ធ​លួច​និយាយ​ទូរស័ព្ទ​យូរៗ​ទៅណា​មិនដឹង ហើយ​បើ​ប្រពន្ធ​ដេក​បែរខ្នង មិន​ចុះ​ដំណេក​នឹង​ខ្លួន ២​ទៅ​៣​ខែ​មករ​ហូត គួរ​គិត​យ៉ាងណា​? ។​ពេល​សួរ​នាង​ថា មក​រដូវ អត់​ស្រួលខ្លួន​រហូត ។​ដោយ​ពិភាល់ក្នុងចិត្ត​គិតថា តិច​លោ ប្រពន្ធ​មាន​មាន​សា​ហាយ​ស្មន់​នឹង​ប្រុស​ណា​ទេ​ដឹង​? ចម្ងល់​នេះ​ត្រូវ លោក​វ៉ាន់ សារឿន ជា​ឪពុក និង​អ្នកស្រី ហាក់ ហឿ​ប ជា​ម្ដាយ​របស់​កូនស្រី​ឈ្មោះ វ៉ាន់ ពិសី អាយុ ២០ ឆ្នាំ នៅ​ភូមិ​គោក​ស្វាយ ឃុំ​ភូមិ​ថ្មី ប្រាប់​ដែរ​ថា :​កាល​លើក​កូនស្រី​អោយ​កូនប្រុស​នេះ ពូក​ខ្លួន​យក​ថ្លៃ​ខាន់ស្លា​(​បណ្ណាការ​)​ចំនួន​១៤ ម៉ឺន​បាត​

ប្រាក់​ថៃ​(​ជាង​៣.៥០០​ដុល្លា​ស​.​រ​.​អា​) ពួកគេ​និយាយ​បន្តថាៈ ឥឡូវ​កូនប្រុស (​ទុំ វិ​រៈ​)​បាន​ប្រច័ណ្ឌ​ប្រពន្ធ​គឺ​កូនស្រី​ខ្លួន​ឈ្មោះ វ៉ាន់ ពិសី នេះ​ទៅនឹង​ប្រុស​ឈ្មោល ពេល​គេ​ខឹង​ប្រពន្ធ​ដេក​បែរខ្នង​មិន​ចុះ​ដំណេក​២​ទៅ​៣​ខែ​ចុង​ក្រោយនេះ ហើយ​មិន​និយាយ​គ្នា​ផង​។​ដល់​សួរ​ឈ្មោះ​ប្រុស​សា​ហាយ​នោះ​ជា​នរណា ?​គេ​មិន​ព្រម​ប្រាប់​ឈ្មោះ​សោះ​គ្រាន់តែ​ចោទថា បើ​មិន​ព្រម​ដេក​នឹង​ប្ដី​មានតែ​ទុកអោយ​សា​ហាយ​ប្រុស​។​ វ៉ាន់ សារឿន និង​ហាក់ ហឿ​ប និយាយថា :​ក្រោយមក​មានការ​សម្រុះសម្រួល​ដោយ​ហៅ​ឪពុកម្ដាយ​ទាំងសងខាង ជីតា​ខាង​ស្រី​និង​ចាស់ទុំ​មក​និយាយ​រកហេតុ​ផល​១​ដង​ដែរ​តែ​មិនបានការ​។​.

ទីបំផុត​កូនប្រសារ​លើកដំបូង​នេះ​បាន​ចុះចោល​កូនស្រី​ខ្លួន​។​ពេលនោះ​ខ្លួន​និយាយ​ម៉ឺងម៉ាត់​បិទ​ច្រក​ថា “​បើ​នៅ​កុំទៅ តែបើ​ទៅ​កុំមក​”​។​គឺ​ជិត​១​ខែ​នេះ​កូនប្រសារ​ចេញទៅ​នៅផ្ទះ​ម៉ែឪ​បង្កើត​គេ​វិញ តែ​ពុំទាន់​ប្ដឹង​លែងលះគ្នា​និង​ក៏​គ្មាន​គម្រោង សម្រុះសម្រួល​ណា​អោយ​ជួបជុំគ្នា​វិញ​ដែរ​។​ នាង​វ៉ាន់ ពិសី និយាយថាៈ កាល​ខ្លួន​រៀន​នៅ​ថ្នាក់​ទី​១០ វិទ្យាល័យ​ថ្មពួក​មាន​ប្រុស​ច្រើន​ដែរ​សុំ​ស្រឡាញ់​រួមទាំង​ព្រះ​ស​ង្ឈ ង៉ុ​យ (​ហី សុ​ផ​ល្លីន​)​នេះ​ផង​។​តែ​ទីបំផុត​ខ្លួន​រៀបការ​តាម​ប្រពៃណី​ជាមួយ​ទុំ វិ​រៈ ដោយ​ចិត្ត​ស្រឡាញ់ តែ​ឥឡូវ​រកាំរកូស​គ្នា​នេះ​។​

ឯ ហាក់ ហឿ​ប ជា​ម្ដាយ រំ​លី​កថាៈ ព្រះគ្រូ​ចៅអធិការ​នេះ​(​ហី សុ​ផល្លី​ហៅ​ង៉ុ​យ​)​ធ្លាប់​និមន្ដ​មក​ទាំង​ចីវរ​សុំ​ស្រឡាញ់​កូនស្រី​ខ្លួន​កាល​នាង​នៅ​ក្រមុំ ហើយ​ថាបើ​ខ្លួន​ព្រម​ព្រះអង្គ​នឹង​សឹក រៀបការ​នឹង​នាង​។​តែ​ក្រោយមក​កូនស្រី​ខ្លួន​បាន​រៀបការ​នឹង កូនប្រុស​ឈ្មោះ​ទុំ វិ​រៈ បាន​គ្នា​ជា​ប្ដី​ប្រពន្ធ ហើយ​ខ្លួន​ក៏​ពុំ​ហ៊ាន​អោយ​កូន​ជួប​នី​ង​ព្រះសង្ឃ​នេះ​ទៀត​ដែរ ព្រោះ​ខ្លាច​ឮ​ពាក្យ​ដំនៀល​ពី​អ្នកស្រុក​។​ ឪពុកម្ដាយ​នេះ​សន្និដ្ឋានថាៈ រឿង​បែកផ្លូវ​គ្នា​របស់​កូន កូនប្រសារ​នេះ​ពុំ​មកពី​រឿង​ទ្រព្យ​និង​ការចែក​កេរ​មរ​ត​កឡើ​យ​។​តែ​គឺ​មកពី​កូនប្រសារ​ប្រុស​ខឹង​ប្រច័ណ្ឌ​កូនស្រី​ខ្លួន​ថា​មាន​ប្រុស​សា​ហាយ​ដោយ​គ្មាន​ចំពោះ​ឈ្មោះ​ណា​១​នេះឯង​។​

អ្នកភូមិ​នៅ​ឃុំ​ភូមិ​ថ្មី​បាន​ខ្សឹបខ្សៀវ​តៗ​គ្នា​ពី​រឿងអាស្រូវ​"​ព្រះ​ស​ង្ឈ​"​ទាក់ទង​ស្រី​ញី​ប្រពន្ធ​កូន​អ្នកស្រុក​ក្នុង​ភេទ​ជាស​ង្ឈ ហើយ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ខ្លាច​ខូច​ឈ្មោះ​ព្រះ​ស​ង្ឈ ខូច​ឈ្មោះ​វត្ត​ប្រាសាទរលំ​ជ្រៃ ជា​វត្តមាន​រូបសំណាក់​"​លោក​ឪ​ធំ​”​ឬ​ព្រះ​ជ័យ​វរ្ម័នទី​៧(​ប្រក់​នាគ​) ដែល​ល្បី​ស​ក្ដ័​សិទ្ធិ​បំផុត​ជាងគេ​ក្នុងភូមិ​ក៏​ដូច​ក្នុង​ខេត្ត​និង​ខូច​ព្រះពុទ្ធសាសនា ដែល​កើតចេញពី​ដំនៀល​ព្រះ​ស​ង្ឈ​មាន​ស្រី​ញី​នេះ​។​ ព្រោះ​ពីមុនមក​វត្ត​នេះ ធ្លាប់មាន​ព្រះ​ស​ង្ឈ​ជា​សិស្សគណ​របស់​ព្រះគ្រូ​ចៅអធិការ​វត្ត​ព្រះនាម លាង ជាទី​សក្ការៈ និង​ស្អាតស្អំ បែរជា​ធ្វើអោយ​ធ្លាយ​រឿងអាស្រូវ​មាន​កូនស្រី​អ្នកភូមិ​មាន​ផ្ទៃ​ពោ​នី​ង លោក​។​ បន្ទាប់មក​មានរឿង​សៅហ្មង​មួយទៀត​កឺ​គ្រូ​ចៅអធិការ​វត្ត ព្រះនាម ខុន ដ៏​ជាទី​សក្ការៈ​ដែរ​បាន​និមន្ដ​ទៅ​ប្រទេស​បារាំង រួច​បង្ខំចិត្ត​សឹក​យកប្រពន្ធ​ព្រងើយ ធ្វើអោយ​ពុទ្ធ​បរិ​ស័ត ចំនុះជើងវត្ត​និង​អ្នក​នាំ​បច្ច័យ​ក៍សាង​វត្ត​ស្ទើ​អស់ជំនឿ​៕