គោយន្ដបុកស័រ មួយគ្រឿង​​ដឹកឈើក្រញូ​ង​អាជ្ញាធរអត់អើពើ

0

​កំពង់ធំ​= នៅ​យប់ ថ្ងៃទី ១៩ ឈានចូល​ថ្ងៃទី ២០ ខែ កុ​ម្ភះ ឆ្នាំ ២០១៤ បទល្មើស​ដឹកឈើ​ក្រញូង បាន​ដឹក​តាមរយះ គោយន្ត​កែច្នៃ ចេញ​ស្រុក​សណ្ដាន់​ដោយ​មិន​ក្លាចញញើត​ពីរ​សំណាញ​ច្បាប់ ដែល​ត្រូវបាន​គេ​ដឹងថា មានការ​ឃុបឃិត​គ្នា រ​វា​អាជ្ញាធរ​ស្រុក និង​សមត្ថកិច្ច​ជំនាញ បណ្តែតបណ្តោយ ឲ្យ​មានការ​ដឹកជញ្ជូន យ៉ាង​អាធិបតេយ្យ ដឹក​ចូល​ភូមិ តា​អោក ឃុំ​ឈូក ស្រុក​ប្រសាទ​សំបូរ ខេត្តកំពង់ធំ ។​

​សកម្មភាព​ដឹកជញ្ជូន​ឈើ​គ្រញូង បានធ្វើ​សកម្មភាព តែ​ត្រូវបាន បណ្តាញសម្ងាត់​រាយការណ៍ ថា​មាន​គោយន្ត​កែច្នៃ ដឹកជញ្ជូន​តាម​បណ្តោយ​ផ្លូវលំ ក្រាល​គ្រោះ​ក្រហម ទើបបាន​ការបញ្ជា ផ្ទា​ល់ពី សំណាក់​ឯកឧត្តម អ៊ុត សំអន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកំពង់ធំ និង​មានការ ចង្អុលបង្ហាញ​ពី​សំណាក់ ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ឲ្យ​កំលាំង​សម្ងាត់​របស់ សឹក​រង​ខេត្ត ក្រោម​កិ​ច្ខ​សហការ របស់​ឯកឧត្តម សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ឲ្យ​មានការ​តាម​ថត​សកម្មភាព ការដឹកឈើ​គ្រញូង ក្រោម​ការបញ្ជា​របស់ លោក ប៉ែន សារ៉ាត់ ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្តកំពង់ធំ ។

​លុះដល់​វេលា​ម៉ោង ១.៤០​នាទី ក៏​ប្រទះឃើញ​មាន​គោយន្ត​កែច្នៃ បាន​មកដល់​ចំនុច​ស្ពាន តា​អោក ក្រោយមក​ទើប​រាយ​កាណ៍ ជូន​ឯកឧត្តម គង់ វិមាន អភិបាលរង​ខេត្តកំពង់ធំ ទើប​មាន ការបញ្ជា​ឲ្យ​តាម​គោយន្ត​កែច្នៃ​ឲ្យ​ជាប់ ដើម្បី​ឲ្យ​កំលាំង​សមត្ថកិច្ច​ជំនាញ ទៅ​ជួយ​អន្តរាគមន៍ លុះ​ក្រោយមក គោយន្ត​កែច្នៃ​បាន​បើក​ចូល​ផ្ទះ របស់​ឈ្មោះ អែម ភី ជា​ប្តី និង​ប្រព​ន្ឋ​ឈ្មោះ អួ​ង អាន ដែលមាន​មុខរបរ ទិញ​ដំឡូង​មី​លក់ ។​ ​

ខណៈពេលដែល​ឈ្មួញ​ឈើ​បើក​គោយន្ត​ចូល​ផ្ទះ ហើយ​បិទ​របង​ជាប់ ហើយ​យក​គោយន្ត ទៅ​បែន​ទំលាក់​នៅក្រោយ​ផ្ទះ ទើប​មានការ​បញ្ជា​ផ្ទាល់​ពី​ឯក​ឧ​ត្ត គង់ វិមាន អភិបាលខេត្ត​កំពង់ធំ បញ្ជា​ឲ្យ​កំលាំង​អាជ្ញាធរ ស្រុក រួមមាន​ប៉ូលិស ប៉េ​អ៊ឹម តែ​ពុំ​ត្រូវបាន​ជន​ទាំងនេះ មានការ​អើ ពើ និង​មកកាន់​ទីតាំង​ស្ត​ប់​ឈើ​គ្រញូង​នោះទេ ចំណែក​នាយប៉ុស្តិ៍​រដ្ឋបាល​ឈូក មាន​ទីតាំង ចម្ងាយ​ត្រឹមតែ ៥​គីឡូ​ដី ទោះជា​មានការ​អន្តរាគមន៍

ពី​អធិការ និង​អភិបាលខេត្ត ក៏​ពុំមាន​វត្ត មានមក​កាន់​ទៅ​តាំង​ស្ត​ប់​ឈើ​ដែរ ជាហេតុ​ឲ្យ​មានការ​សង្ស័យ ថា នេះ​ជា​ល្បិចកល់​ដែល ជន​ទាំងនេះ​ពន្យា​ពេល ផ្តល់​ឳ​កាស់ ឲ្យ​ឈ្មួញ​រំដោះ​ឈើ​ទាំងនោះ​ចេញពី​ដី​ឡូ​របស់ខ្លួន​ដោយ សុ​វត្តិភាព ក្នុង​ឳ​កាស​នោះដែរ​ក៏មាន​ការ ចូល​រួមទាំង​កណ្តាលយប់ ដោយ លោក​តិ​ប​ញាតា នាយ​ខ័​ណ្ឌ​ររ​រ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ​ដឹកនាំ​កំលាំងចំរុះ​រួមមាន លោក អំ ពី (​ក​២ ជើងគោក )​នាយរង​សេនា​កំពង់ធំ លោក​សុខ​សម្បត្តិ​មេ​បញ្ចា​ការ​សឹក​រង​ស្រុក​ប្រាសាទ​សំបូរ​ព្រមទាំង​កំលាំង​មេព្រៃ និង​ប៉េ​អ៊ឹម​ខេត្ត ។​

​លុះ​ព្រឹក​ឡើង ទើបបាន​ឃើញ​មាន នាយប៉ុស្តិ៍​រដ្ឋបាល និង​មេឃុំ មេភូមិ ព្រមទាំង​អភិបាលស្រុក ទៅ​ចូលរួម ត្រួតពិនិត្យ​ផ្ទះ​ទីតាំង​ខាងលើ ព្រមទាំង​បាន​រឹបអូស​បាន ឈើ​គ្រញូង​ដែល នៅ​សេសសល់ ពី​ការដឹក​រំដោះ​ចេញ ដែលមាន​ចំនួន ២៧៧​គីឡូក្រាម ត្រូវបាន​ទុកជា​សម្បត្តិ រដ្ឋ ។​ ​