នៅ​ថ្ងៃទី​២៥​កក្កដា​នេះ​ទឹក​ក​ទន្លេ​មេ​ង្គ​ហក់​ឡើង​៩​ម៉ែត្រ​២៧​ធ្វើអោយ ប្រជាពលរដ្ឋ​ខេត្តស្ទឹងត្រែង​មានការ​ព្រួយបារម្ភ

0

​ ​ ​ ​ខេត្តស្ទឹងត្រែង​៖​នៅ​ថ្ងៃទី​២៥​កក្កដា​នេះ ទឹកទន្លេ​មេគង្គ​បានការ​ហក់​ឡើង​ដល់ក​ម្ព​ស់​៩​ម៉ែត្រ​២៧​ធ្វើឱ្យ ប្រជាពលរដ្ឋ ដែល​រស់នៅ​ប្រប​នឹង​ដង​ទន្លេមេគង្គ ក្នុង​ខេត្តស្ទឹងត្រែង សម្តែង​នៅ​ការព្រួយបារម្ភ នៃ​កំពស់​ទឹកទន្លេ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់ ជា​រាងរាល់ថ្ងៃ​ជោគជាំ ស្រោចស្រព​DSC03 DSC03 DSCN0199មកលើ​ដែនដី​រដ្ឋបាលខេត្ត​ជាប់ៗ​គ្នា តាំងពីដើម​ខែកក្កដារ​ហូត​ដល់​ចុងខែ​កក្កដា​នេះ ។​ ​ ​របប​ទឹកទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង ត្រូវគេ​កត់សំគាល់​ឃើញថា មាន​ទន្លេមេគង្គ ទន្លេសេកុង ទន្លេ​សេសា​ន្ត និង​ទន្លេស្រែពក បាននិងកំពុង​តែ​បន្ត​ហក់​ឡើង​យ៉ាងខ្លាំង នា​ប៉ុន្មាន​ថ្ងៃនេះ ញ៉ាំង​ឲ្យ​ប្រជាពលរដ្ឋ ដែលមាន លំ នៅ​ស្ថាន ប្រប​នឹង​ដង​ទន្លេ​ទាំងនោះ មាន​ក្តីកង្វល់​ពី​ការ​ហក់​ឡើង​នេះ ធ្វើ​ឲ្យ​លំនៅស្ថាន សត្វពាហនៈ​គោក្របី ជ្រូក​មាន់​ទា ផលដំណាំ​កសិកម្ម និង​ដំណាំ​រួមផ្សំ​ឯទៀតៗ រង​នូវ​ការលិចលង់ បាត់បង់​បង្ក​មហន្តរាយ ដល់​ជីវ​ភា ព​រស់នៅ​ប្រចាំថ្ងៃ របស់​ពួកគាត់ ព្រោះថា ក្នុង​ឆ្នាំ​២០១៣​កន្លងទៅ របប​ទឹកជំនន់​នេះ បាន​បង្ក ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ជីវភាព​រស់នៅ​របស់​ពួកគាត់​យ៉ាងខ្លាំង បើទោះបី​នៅក្រោយ​ទឹកជំនន់ ក្រុម​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ និង រង​ផលប៉ះពាល់ ពី​របប​ទឹកជំនន់​នោះ ត្រូវបាន​យកចិត្តទុកដាក់ ពី​អាជ្ញាធរ និង​រាជរដ្ឋាភិបាល​ក៏ដោយ​ក្តី ហើយ ពួកគាត់ ពិតជា​មិច​ង់​ឲ្យ​ទឹកជំនន់ ខ្យល់ព្យុះ ឬ​គ្រោះធម្មជាតិ​នានា កើតឡើង​នោះឡើយ​។​ ​

​ទាក់ទិន​នឹង​កង្វល់​របស់​ប្រជាពលរដ្ឋ​នេះ កម្ពុជា​ថ្មី​បាន​ទំនាក់ទំនង​សុំ​ការពន្យល់ ពី​លោក​ប៉ាង ប៉េង ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧ​ត្តុ​និយម​ខេត្ត លោក​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃ​២៥​កក្កដា​នេះ កំពស់​ទឹក ទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង មានការ​ហក់​ឡើងមក​ត្រឹម​កំពស់​៩​ម៉ែត្រ​២៧ លើសពី​ថ្ងៃ​ម្សិល​មាន​ត្រឹម​កំពស់​៩​ម៉ែត្រ ១៥​ប៉ុណ្ណោះ ។​ ​ ​លោក​ប្រធាន​មន្ទីរ​បាន​ថ្លែង​ទៀតថា បើតាម​ការ​ព្យាករ​ណ៏ ពី​ក្រសួង​ធនធានទឹក និង​ឧ​ត្តុ​និយម ទឹកទន្លេ​ក្នុង​ខេត្តស្ទឹងត្រែង អាច​នឹង​ឈាន​ឡើងដល់​កម្រិត​កំពស់​ប្រកាសអាសន្ន គឺ​១០ ម៉ែត្រ​៧០​។

ហើយ​ក្រសួង បានចេញ​សេចក្តីប្រកាស ឲ្យ​ប្រជាពលរដ្ឋ​ដែល មាន​លំនៅស្ថាន ប្រប​នឹង​ដង​ទន្លេមេគង្គ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​ធ្វើការ​ប្រុងប្រយ័ត្ន​ខ្ពស់ ព្រោះថា ទឹក​អាច​នឹង​ឈានដល់​ការលិចលង់ ក្នុង​កម្រិត​កំពស់​១២​ម៉ែត្រ ។ ​ ​នៅក្នុង​កិច្ចប្រជុំ​ថ្មីៗ​នេះ​អាជ្ញាធរខេត្ត​បានរៀបចំ​ផែនការ ទប់​ទល់នឹង​គ្រោះមហន្តរាយ​ថ្នាក់ ខេត្ត​ថា អាជ្ញាធរ​បាន​បង្កើត​គ​ណៈ​ក​ម្មា​ការ គ្រប់គ្រង​គ្រោះមហន្តរាយ​រួចហើយ មាន​មន្ទីរជំនាញ សហការ​ណ៏ និង​ចុះ​ប្រតិ​ប​ត្ត​ការ​ជាមួយ សាលាខេត្ត មន្ទីរ​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មាន​យោធា កង​នគរបាល និង​កងរាជអាវុធហត្ថ​។ ដោយ​តម្រូវ​ឲ្យ​មន្ទីរ និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ ត្រៀម​ជាម​ធ្យា​បាយ មាន​រថយន្ត ទូក កាណូត ស្បៀងអាហារ ថ្នាំពេទ្យ​ជាដើម​នោះ សម្រាប់​ផ្គត់ផ្គង់ និង​ជម្លៀស​ពលរដ្ឋ​ដែល​រងគ្រោះ ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ៕