ក្លិបយក្សអាល្លឺម៉ង់ Bayern Munich ត្រូវបានគេរាយការណ៍ថា កំពុងមានចំណាប់អារម្មណ៍ លើការនាំយកអ្នកចាំទីរបស់ក្លិបហង្សក្រហម Liverpool គឺ Pepe Reina ។ អ្នកចាំទីវ័យ៣១ឆ្នាំរូបនេះបានចំណាយពេលកាលពីរដូវកាលមុនលេងឲ្យក្លិប Napoli ក្នុង ក្របខណ្ឌអ៊ីតាលី Serie A ជាលក្ខណៈខ្ចីជើង ។ យោងតាមសារព័ត៌មាន The People បានអះអាងថា ក្លិប Napoli កំពុងតែពិចារណាលើការទិញយកអ្នកចាំទីរូបនេះផ្តាច់មុខក្នុងតម្លៃពលកម្មប្រមាណ៣.៩៥លានផោនប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយគ្រូបង្វឹកក្លិបជើងឯកក្របខណ្ឌអាល្លឺម៉ង់ Bundesliga គឺលោក Pep Guardiola កំពុងតែស្វែងរកអ្នកចាំទីថ្មីម្នាក់ដើម្បីទុកជំនួសតំណែងអ្នកចាំទីដៃទី១ Manuel Neuer ។ គួរបញ្ជាក់ថា Liverpool បានទិញ Reina មករួមក្រុមកាលពីរដូវក្តៅឆ្នាំ ២០០៥ ៕
Ads







































