ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួង​មហាផ្ទៃ​

​កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែ កក្កដា ឆ្នាំ​២០១៤​នេះ នៅ​វិទ្យាល័យ​អង្គរ ខេត្តសៀមរាប មាន​ធ្វើការ ប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខ័ណ្ឌ​រដ្ឋបាល​ស៊ីវិល​នៃ​ក្រសួង​មហាផ្ទៃ  ដែល​មាន​បេក្ខជន ក្នុង​ខេត្ត​សៀមរាប ចំនួន​១៥៥​រូប ស្រី​៨១​រូប បាន​ដាក់​ពាក្យ​ប្រឡង​ក្នុង​ក្របខ័ណ្ឌ​លេខាធិការ​រដ្ឋបាល ដែល​

បាន​ប្រព្រឹទ្ធទៅ​ក្រោម​ការត្រួត​ពិនិត្យ និង បើក​វិញ្ញាសារ​របស់ ឯ​.​ឧ ស៊ិន រុន អភិបាលរង​នៃ គណៈ​អភិបាលខេត្ត ព្រមទាំង​អស់លោក លោកស្រី​ជា​តំណាង​ក្រសួង​មហាផ្ទៃ លោកនាយក​រដ្ឋបាល​សាលាខេត្ត  គណៈមេប្រយោគ និង គណៈកម្មការ​ប្រឡង ជាច្រើន​រូប​ចូលរួម​ផងដែរ ។​
​តាម​ប្រសាសន៍​របស់​លោក លី សំរឹទ្ធ នាយក​រដ្ឋបាល​សាលា ខេត្តសៀមរាប​បានឲ្យដឹងថា  ការ​ដាក់​ពាក្យ​ប្រឡង​ចូល​មន្ត្រី​ក្របខ័ណ្ឌ​ក្រសួងមហាផ្ទៃ មាន​ចំនួន​សរុប ១៥៥ រូប ស្រី ៨១​រូប  ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​លេខាធិការ រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ ។ លោក​ក៏​បានឲ្យ​ដឹង​ផងដែរ​ថា បេក្ខជន​ដាក់​ពាក្យសុំ​ធ្វើ​ការប្រឡង​សុទ្ធសឹង ជា​សមណ​សិស្ស និង​និស្សិត នៅ​ខេត្ត​សៀមរាប ។ នៅ​មណ្ឌល​សៀមរាប​មាន​បន្ទប់​ប្រឡង​សរុប ចំនួន​០៦​បន្ទប់​ក្នុង​ថ្ងៃ​ប្រឡង​នេះ​មាន​វត្តមាន​បេក្ខជន​ចូលមក​ប្រឡង​មាន​ចំនួន ១៤៤​រូប និង អវត្តមាន​បេក្ខជន​ចំនួន ១១​រូប  នៅ​ការប្រឡង​នេះ​ក្រសួង​មហាផ្ទៃ​បាន​ជ្រើសរើស​នូវ​វិញ្ញាសារ​គណិតវិទ្យា​ចំណេះដឹង​ទូទៅ​និង​លិខិត​រដ្ឋបាល​សម្រាប់​បេក្ខជន​ប្រឡង​ក្របខណ្ឌ​ក្រសួង​មហាផ្ទៃ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​លេខាធិការ​រដ្ឋបាល  ទៅតាម​ការកំណត់​របស់​ក្រសួង​មហាផ្ទៃ ។​
 មានប្រសាសន៍​នោះដែរ​ឯ​.​ឧ ស៊ិន រុន  ក៏​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្មួយៗ ដែល​ជា​បេក្ខជន​ទាំង​ពីរ​ភេទ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់ នៅក្នុង​ពេល​ប្រឡង ហើយ​ត្រូវ​បញ្ចេញ​ឲ្យអស់​នូវ សមត្ថភាព​របស់​ខ្លួន នូវ​ចំណេះដឹង​ដែល​បាន​សិក្សា​កន្លងមក​របស់​ក្មួយៗ​ទាំង​ពីរ​ភេទ ព្រមទាំង​ត្រូវ​គោរព​ឲ្យ បាន​ល្អ​នូវ​បទបញ្ជា អង្គការ​វិន័យ​ក្នុងពេល​ប្រឡង និង ស្តាប់​នូវ​ការណែនាំ​របស់​គណៈមេប្រយោគ​ឲ្យបាន​ខ្ជាប់ខ្ជួន ។  ម្យ៉ាងទៀត​ការប្រឡង​ជ្រើសរើស​មន្ត្រី​ក្របខណ្ឌ​រដ្ឋបាល​ក្រសួង​មហាផ្ទៃ​នា​ពេល​នេះ  គឺជា​ការបំពេញ​នូវ​ក្របខ័ណ្ឌ​មន្ត្រី​រដ្ឋបាល​របស់​ក្រសួងមហាផ្ទៃ ហើយក៏​ជា​ឱកាស​ដ៏​ប្រសើរ សម្រាប់​ក្មួយៗ​ជា​បេក្ខជន​ទាំងអស់ ក្នុង​ការវាស់ស្ទង់​នូវ​គំនិត​យល់ដឹង  ចំណេះដឹង ពី​សមត្ថភាព​របស់​ក្មួយៗ ដើម្បី​យក​ទៅ​បម្រើ​ការងារ នៅក្នុង​ក្របខណ្ឌ​មន្ត្រីរាជការ​រដ្ឋបាល នៃ​ក្រសួង​មហាផ្ទៃ សម្រាប់​ទៅ​ថ្ងៃ​អនាគត ។ 
​ក្នុង​ការប្រឡង​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​មួយ​ព្រឹក​ពេញ ប្រកប​ដោយ​ភាពរលូន និង ទទួលបាន​ជោគ ជ័យ ទៅតាម​ការកំណត់​នៃ​កម្មវិធី​របស់​ក្រសួងមហាផ្ទៃ ៕​

a b c