​គណៈប្រតិភូ​គ្រឹៈស្ថានស្រាវជ្រាវ យុទ្ធសាស្ត្រ ការពារ​ប្រទេស​វៀតណាម ចុះ​ធ្វើ​ទស្សនកិច្ច​កងពលធំ​អន្តរាគមន៍​លេខ​៣ ទិស​ទី​១​ប្រាសាទ​ព្រះវិហារ​

កាលពី​ថ្ងៃ​ទី​២៥ កក្កដា​ចុង​សប្តាហ៍​កន្លងទៅ គណៈប្រតិភូ​គ្រឹៈស្ថានស្រាវជ្រាវ​យុទ្ធសា​ស្ត្រ ការពារ​ប្រទេស​វៀតណាម ដឹកនាំ​ដោយ​ឧត្តមសេនីយ៍ទោ ង្វៀន ឌី​ញ​ចៀន  នាយក​គ្រឹៈស្ថានស្រាវជ្រាវ​យុទ្ធសា​ស្ត្រការពារ​ប្រទេ​សវៀត​ណាម រួម​ទាំង​នាយទាហាន​ចំនួន​៦​នាក់ កម្ពុជា​៧​

នាក់ អមដំណើរ​ដោយ ឯកឧត្តម​នាយករង មជ្ឈមណ្ឌល​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​យោធា អគ្គបញ្ជាការ​រដ្ឋា​ន ក្រសួង​ការពារជាតិ​។ ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស្រី ឌឹ​ក​ជា​អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរៈភូមិន្ទ​មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង បាន​មានប្រសាសន៍ កោត​ស​សើរ ដល់​គណៈប្រតិភូ គ្រឹៈស្ថានស្រាវជ្រាវ​កងទ័ព​វៀតណាម​ដែល​បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ខេត្ត​ព្រះវិហារ និង ចំណាយ​ពេលវេលា ដ៏​មាន​តម្លៃ​ចុះ​មក​ដល់​ទីបញ្ជាកា​រក​ង​ពល​ធំ​អន្តរាគមន៍​លេខ​៣ ដើម្បី​សិក្សា​ស្រាវជ្រាវ​ដក​ពិសោធន៍ យុទ្ធសាស្ត្រ​បច្ចេកទេស ពី​គ្នា​ទៅវិញទៅមក ។​ឯកឧត្តម ស្រី ឌឹ​ក  បានលើកឡើង​ពី​ទិសដៅ​សំខាន់ៗ​ជុំវិញ​ប្រាសាទ​ព្រះវិហារ និង​សកម្មភាព​ភាគី​ថៃ​ពុំមាន​បញ្ហា​អ្វី​កើតឡើង​នោះ​ទេ​។ ឯកឧត្តម​បាន​មានប្រសាសន៍​ទៅកាន់​គណៈប្រតិភូ​វៀតណាម  យើង​មាន​តែ​០២ កងពល​តូច​ទេ គឺ​កងពល​អន្តរាគមន៍​លេខ​១២​កងពលតូច​លេខ​៤៣​និង​មាន​មួយ​កងពលធំ​អន្តរាគមន៍​លេខ​៣ ដែល​ឈរជើង​ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ឆ្នាំ​២០០៨ ។ ឧត្តមសេនីយ៍ទោ ង្វៀន ឌី​ញ​ចៀន  នាយក​គ្រឹៈស្ថានស្រាវជ្រាវ​យុទ្ធសា​ស្ត្រការពារ​ប្រទេ​សវៀត​ណាម បាន​កោតសរសើរ ចំពោះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ និង​មេបញ្ជាការរង និង​ពលទាហាន​ទាំងអស់ ក្នុង​កងពលធំ​អន្តរាគមន៍​លេខ​៣​នេះ ដែល​បាន​ខំ​យកចិត្តទុកដាក់ អត់ធ្មត់ និង​មិន​រំលោភ​លើ​បូរណៈភាព​ទឹកដី​ប្រទេស​ជិតខាង​ឡើយ ។​ឯកឧត្តម​ឧត្តមសេនី​យ៍​ទោ ង្វៀន ឌី​ញ​ចៀន  នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ​យុទ្ធសាស្ត្រ​ការពារ​កងទ័ព​វៀតណាម បាន​កោតសរសើរ​ចំពោះ​ឯកឧត្តម​ឧត្តមសេនី​យ៍​ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាកមន៍​លេខ​៣​កំពុងតែ​ឋិត​នៅ​ទ័ព​ជួរមុខ ទិស​ទី​១​ប្រាសាទ​ព្រះវិហារ ជាពិសេស​គឺ​សម្តេច តេ​ជោ ហ៊ុន សែន ដែល​បាន​ដឹកនាំ​ប្រទេសជាតិ​អោយ​មាន​ការ រីកចំរើន​បន្ទាប់មក​ទៀត​ឯកឧត្តម​ក៏​បាន​ប្រគល់​វត្ថុ​អនុស្សាវរីយ៍ និង​ថតរូប​ជា​មិត្តភាព​។​

a b c d