គ្រួសារក្រីក្រ១និងគ្រួសាររងផលប៉ះពាល់គ្រោះទឹកជំនន់ចំនួន៤១៦គ្រួសារ ទទួលបានអំណោយពីសប្បុរសជន

0

សៀមរាប: នៅព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០២០នេះ ប្រជាពលរដ្ឋក្រីក្រនិងរងផលប៉ះពាល់ពីទឹកជនន់នៅស្រុកស្រីស្នំ ខេត្ដសៀមរាប ចំនួន៤១៦គ្រួសារ បានទទួលអំណោយពីសប្បុរសជនអំណោយទាំងនោះរួមមានអង្ករ ត្រីខ ទឹកស៊ីអ៊ីវ ភួយ ថ្នាំពេទ្យ ។ប្រជាពលរដ្ឋមានក្តីសោមនស្សរីករាយ និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប ដែលបានចំណាយពេលវេលាដ៏មមាញឹក និងមានតម្លៃចុះមក ចែកអំណោយជូនដល់គ្រួសារក្រីក្រ ១ និងគ្រួសារដែលរងផលប៉ះពាល់ដោយសារគ្រោះទឹក ជំនន់ទាំងចំនួន៤១៦គ្រួសារ ក្នុងស្រុកស្រីស្នំ នាពេលនេះ។សូមជម្រាបថា ស្រុកស្រីស្នំខេត្ដសៀមរាប មានឃុំ៦ឃុំ បាទទួលរងផលប៉ះពាល់ដោយសារគ្រោះមហន្តរាយជារាងរាល់ឆ្នាំ ដូចជាខ្យល់កន្ត្រាក់ រាំងស្ងួត ទឹកជំនន់ រន្ទះបាញ់ ភ្លើងឆេះព្រៃជាដើម។ ជាក់ស្តែងគិតចាប់ពីថ្ងៃ ទី០៩ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០នេះ ស្រុកស្រីស្នំ ដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀង ចំនួន៣១ភូមិ សរុប៥០៧៩ខ្នងផ្ទះ ជង្រុកស្រូវចំនួន៤៨៤ខ្នង។ ក្នុងនោះលិច ផ្ទះកំរិតស្រាលចំនួន៦៣៤ខ្នងផ្ទះ លិចទីធ្លាសាលារៀន៥ លិចទីធ្លាវត្ត២ លិចទីធ្លាសាលាឃុំ២ លិចទីធ្លាមណ្ឌលសុខភាព១ និងប៉ះពាល់ស្រូវចំនួន៤៦៧៥ហិតា ដំឡូងមីចំនួន៤១៩៩ហិតា។ ក្នុងនោះដែរ ប្រធាន គណៈកម្មាធិការ អនុសាខាកាកបាទក្រហម កម្ពុជាស្រុក និងសហការី បាននាំយកអំណោយមនុស្សធម៌ ដែលជាអំណោយ ដ៏ថ្លៃថ្លៃរបស់សាខា កាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប បានផ្តល់ជូនដល់គ្រួសារដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅគោកកៀនស្រែ ស្ថិតក្នុងភូមិព្រេច ឃុំត្រាំសសរ ស្រុកស្រីស្នំ ចំនួន២៨គ្រួសារបានចំនួន០១ លើក។ជាមួយគ្នានោះដែរ អាជ្ញាធរក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះវត្តមានដ៏ខ្ពង់ខ្ពស់ ឯកឧត្តម បណ្ឌិត ស៊ាន បូរ៉ា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប និងលោកជំទាវ លោកឧកញ៉ា លោក លោកស្រី បានអមដំណើរ ដែលបានទាក់ទងកៀរគររកជំនួយឧបត្ថម្ភ និងចំណាយវេលាដ៏មាន តម្លៃ ដើម្បីចែកជូនគ្រួសារក្រីក្រជួបការលំបាក និងគ្រួសាររងគ្រោះដោយទឹកជំនន់ជានិច្ចជា កាលតែងតែបានយកចិត្តទុកដាក់ជួយសង្គ្រោះដល់គ្រួសារក្រីក្រ ជនគ្មានទីពឹង ចាស់ជរា ក្មេង កំព្រាផងដែរ៕