ក្លិបបិសាចក្រហម Manchester United បានប្រកាសថា ខ្សែការពារ Rafael បានខកខានមិនបានចូលរួម ជាមួយក្លិបសម្រាប់ការប្រកួតលក្ខណៈទេសចរណ៍មិត្តភាពអន្តរជាតិនៅសហរដ្ឋអាមេរិកដោយសាតែបញ្ហារបួស ។ កីឡាករវ័យ២៤ឆ្នាំរូបនេះបានរងរបួសក្រលៀនអំឡុងពេលធ្វើការ
ហ្វឹកហាត់ក្នុងក្រុមពេលដែល Manchester United ត្រៀមខ្លួនប្រកួតជាមួយក្លិបចចកខ្មៅ Roma ក្នុងយុទ្ធនាការពានរង្វាន់ International Champions Cup ។ របួសនេះបានធ្វើឲ្យ Rafael ខកខានសម្រាប់ការប្រកួតមិត្តភាពដែលនៅសល់សម្រាប់ក្លិបបិសាចក្រហម ហើយរូបគេនឹងវិលត្រឡប់ទៅកាន់ទីក្រុងManchester វិញដើម្បីធ្វើការព្យាបាល ។ គួរបញ្ជាក់ថា Manchester United នឹងត្រូវជួបប្រកួតជាមួយក្លិប Inter Milan សម្រាប់ការប្រកួតនៅថ្ងៃអង្គារនេះ ៕







































