​Steven Gerrard ជឿជាក់ថា Liverpool នឹង​អាច​ប្រជែង​យក​ជើងឯក Premier League បាន​សម្រាប់​រដូវ​កាល​ថ្មី​

0


​ប្រធាន​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Steven Gerrard ជឿជាក់ថា ក្រុម​របស់គាត់​នឹង​អាច​ប្រជែង យក​ជើងឯក Premier League បាន​សម្រាប់​រដូវ​កាល​ថ្មី​នេះ ។​
Liverpool បាន​ត្រឹម​រងជើង​ឯក​ប៉ុណ្ណោះ​កាលពី​រដូវ​កាល​មុន​ដោយ​ស្ថិតនៅ​ពីក្រោម​ក្រុម​មេឃ​ខៀវ Manchester City ប៉ុន្តែ​ប្រធាន​ក្រុម​រូបនេះ​

មាន​ជំនឿ​ជាក់​ថា ពួកគេ​នឹង​អាច​លើក​ពាន​បានជា​ថ្មី​ក្រោយ​រង់ចាំ អស់​រយៈពេល​២៥​ឆ្នាំ ។​
Gerrard ប្រាប់​គេហទំព័រ​របស់​ក្លិប​ថា “​យើង​លេង​បានល្អ​ណាស់​កាលពី​រដូវ​កាល​មុន​ប៉ុន្តែ​យើង​បាន ធ្វេសប្រហែស​នៅ​ចុងរដូវ​កាល​ហើយ​យើង​រំពឹងថា​ការទិញ​កីឡាករ​ជាច្រើន​មក​ពង្រឹង​ក្រុម​សម្រាប់​រដូវ​កាល​ថ្មី​នេះ នឹង​អាចជួយ​ពួកយើង​ឲ្យ​ឈ្នះ​ជើងឯក Premier League បាន​”​។​
​គួរ​បញ្ជាក់ថា Liverpool នឹងត្រូវ​ចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់ខ្លួន​ដោយ​ប្រកួត​ជាមួយ​ក្លិប Southampton នៅ​ថ្ងៃទី​១៧​ខែសីហា ៕