ក្លិបញញួរយក្ស West Ham Untied ត្រូវបានគេរាយការណ៍ថា កំពុងតែពិភាក្សាជាមួយកីឡាករ Carl Jenkinson ក្នុងគោលបំណងនាំយករូបគេមកកាន់ទឹកដី Upton Park សម្រាប់រដូវកាល ២០១៤-២០១៥ នៃក្របខណ្ឌ Premier League ។ ក្លិបកាំភ្លើងធំ Arsenal កំពុងតែមាន
គោលបំណងចង់ឲ្យខ្សែការពាររូបនេះទៅលេងនៅ West Ham ក្នុងលក្ខណៈខ្ចីជើងបន្ទាប់ពីក្លិបទិញបានកីឡាករ Mathieu Debuchy និង Calum Chambers កាលពីពេលថ្មីៗនេះ ។ ទន្ទឹមជាមួយគ្នានោះ ក្លិបខ្លា Hull City ក៏ត្រូវបានគេអះអាងថា មានចំណាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ដូចគ្នាប៉ុន្តែបើយោងតាមសារព័ត៌មាន Sky Sports News បានបញ្ជាក់ថា ក្លិបញញួរយក្សកំពុងមានលទ្ធភាព ខ្លាំងជាងគេលើការនាំយក Jenkinson បន្ទាប់ពីក្លិបបានជួយជាមួយកីឡាកររូបនេះផ្ទាល់ ។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរវាង West Ham ជាមួយកីឡាករ Jenkinson អាចនឹងត្រូវបានធ្វើឡើងនៅ ថ្ងៃស្អែកនេះ ៕







































