VIDEO ​​Borussia Dortmund ត្រៀម​នាំយក Shinji Kagawa ទៅវិញ​

0

​សារព័ត៌មាន​មួយ​បាន​ចុះផ្សាយ​ថា ក្លិប Borussia Dortmund កំពុងតែ​ត្រៀម​ដាក់សំណើ​រលើ​ការដេញថ្លៃ​ទិញយក​កីឡាករ Shinji Kagawa ពី​ក្លិប​បិសាច​ក្រហម Manchester United មកវិញ ។​ ​កីឡាករ​អន្តរជាតិ​ជប៉ុន​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី Old Trafford ក្រោយពី​ចាកចេញ​ពី​ក្លិប

Dortmund ក្នុង​ក្របខណ្ឌ​អាល្លឺម៉ង់ Bundesliga កាលពី​២​ឆ្នាំមុន​ប៉ុន្តែ​រូបគេ​មិនសូវ​ជា​បាន​ចូល​លេង​ក្នុង​ជម្រើស ១១​នាក់​ដំបូង​ទេ ។​ ​យោងតាម​សារព័ត៌មាន The Independent បាន​រាយការណ៍​ថា ក្រោយពេល​គ្រូបង្វឹក​ថ្មី​របស់ Manchester United លោក Louis van Gaal បានធ្វើការ​កែប្រែ​ទម្រង់​ថ្មី​នោះ លោក Jurgen Klopp ដែលជា​គ្រូបង្វឹក​របស់ Dortmund កំពុង​តែមាន​គម្រោង​លើ​ការនាំយក​កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​ឲ្យ​វិល​ទៅកាន់​ទឹកដី​ប្រទេស​អាល្លឺម៉ង់​វិញ ។​ ​គួរ​បញ្ជាក់ថា Kagawa ស៊ុត​បញ្ចូល​ទី​បាន​២១​គ្រាប់​ក្នុង​ការចូល​លេង​ឲ្យ Dortmund ចំនួន​៤៩​ប្រកួត​ចាប់តាំងពី ឆ្នាំ ២០១០ មុន​ផ្លាស់​ទៅលេង​ឲ្យ Manchester United ៕