VIDEO West Ham Untied ជិត​ទិញ​បាន Carl Jenkinson ពី Arsenal

0

​ ​ ​ក្លិប​ញញួរ​យក្ស West Ham Untied ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ពិភាក្សា​ជាមួយ​កីឡាករ Carl Jenkinson ក្នុង​គោលបំណង​នាំយក​រូបគេ​មកកាន់​ទឹកដី Upton Park សម្រាប់​រដូវ​កាល ២០១៤-២០១៥ នៃ​ក្របខណ្ឌ Premier League ។​ ​ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​តែមាន​

គោលបំណង​ចង់​ឲ្យ​ខ្សែការពារ​រូបនេះ​ទៅលេង​នៅ West Ham ក្នុង​លក្ខណៈ​ខ្ចី​ជើង​បន្ទាប់ពី​ក្លិប​ទិញ​បាន​កីឡាករ Mathieu Debuchy និង Calum Chambers កាលពីពេល​ថ្មីៗ​នេះ ។​ ​ទន្ទឹម​ជាមួយគ្នា​នោះ ក្លិប​ខ្លា Hull City ក៏ត្រូវ​បាន​គេ​អះអាងថា មាន​ចំណាប់អារម្មណ៍​ចង់បាន​កីឡាករ​រូបនេះ ដូចគ្នា​ប៉ុន្តែ​បើ​យោងតាម​សារព័ត៌មាន Sky Sports News បាន​បញ្ជាក់ថា ក្លិប​ញញួរ​យក្ស​កំពុងមាន​លទ្ធភាព ខ្លាំងជាងគេ​លើ​ការនាំយក Jenkinson បន្ទាប់ពី​ក្លិប​បាន​ជួយ​ជាមួយ​កីឡាករ​រូបនេះ​ផ្ទាល់ ។​ ​គួរ​បញ្ជាក់ថា កិច្ចព្រមព្រៀង​រវាង West Ham ជាមួយ​កីឡាករ Jenkinson អាច​នឹងត្រូវ​បានធ្វើ​ឡើង​នៅ ថ្ងៃស្អែក​នេះ ៕