SC Wiedenbruck ដោយសារខ្វះកីឡាករ គ្រូបង្វឹកក្លិប Wigan Athletic លោក Uwe Rosler បានបង្ខំចិត្តលប់ចោលការប្រកួតមិត្តភាពមុនរដូវកាល ជាមួយក្លិប SC Wiedenbruck ដោយសាតែបញ្ហាខ្វះកីឡាករសម្រាប់ធ្វើការប្រកួត ។ កីឡាករជាច្រើនរបស់ក្លិប Wigan ត្រូវបានដកឈ្នះ
ចេញពីក្លិបនៅរដូវក្តៅនេះដោយសាតែបញ្ហារបួស និង ដោយសារតែក្លិបមិនបានទិញកីឡាករមកបន្ថែម ។ លោក Rosler ប្រាប់អ្នកសារព័ត៌មានថា “យើងបានសម្រេចចិត្តលប់ចោលការប្រកួតនេះដោយសាតែបញ្ហា កង្វះកីឡាករ ។ យើងចង់ឲ្យកីឡាករទាំងអស់សម្រាកនឹងព្យាបាលរបួសសិន” ។ លោកបានបន្តថា ក្លិបមិនទាន់ទិញ កីឡាករបានច្រើននៅឡើយទេប៉ុន្តែដើម្បីការពារទុកមុនយើងត្រូវតែទុកឲ្យកីឡាករក្នុងក្រុមសម្រាកសិន ។ គួរបញ្ជាក់ថា ក្លិប Wigan ទើបតែបានខ្ចីជើងកីឡាករ Emyr Huws ពីក្លិប Manchester City ក្នុងកិច្ចសន្យា រយៈពេល៦ខែកាលពីថ្ងៃអង្គារមុន ៕







































