កិច្ចប្រជុំ​វិសាមញ្ញ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២

​នា​ព្រឹក​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៤​នេះ នៅ​រដ្ឋបាល​សាលាខេត្ត​សៀមរាប បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប អាណត្តិ​ទី​២​ដែល​ដឹកនាំ​កិច្ចប្រជុំ​ដោយ​ឯ​.​ឧ នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប ឯ​.​ឧ ឃឹម ប៊ុន​សុង​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប

ដោយ​មាន​អញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត​អស់លោក លោកស្រី​ជា​នាយក​រដ្ឋបាល នាយក​ទីចាត់ការ​អង្គភាព​ទាំង ៦ ចំណុះ​រដ្ឋបាល​សាលាខេត្ត ថ្នាក់ដឹកនាំ​មន្ទីរ​អង្គភាព អាជ្ញាធរ​ក្រុង ស្រុក​។​
​បន្ទាប់ពី​ការពិនិត្យ​កូរ៉ុម សមាសភាព​សមាជិក​ក្រុមប្រឹក្សា​ខេត្ត ចូលរួម​ប្រជុំ​មាន​វត្តមាន ១៨​រូប លើ​១៩​រូប រួចមក​
​ឯ​.​ឧ នូ ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បើក​កិច្ចប្រជុំ​វិសាមញ្ញ ដើម្បី​ពិនិត្យ​និង​អនុម័ត​របៀបវារៈ​ចំនួន​៣ ដែល​បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ ពិនិត្យ​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាង សេចក្តីសម្រេច ស្តីពី​ការទទួលស្គាល់​សមាសភាព​ប្រធាន​អនុប្រធាន និង សមាជិក​គណៈកម្មាធិកា​រ​សម្របសម្រួល បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត និង ការអនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការតែងតាំង​សមាសភាព គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត និង​ពិនិត្យ​អនុម័ត​នូវ​បេក្ខភាព​អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ផងដែរ​។​
​បន្ទាប់​ការអាន​សេចក្តីព្រាង​សេចក្តីសម្រេច ស្តីពី​ការទទួលស្គាល់​សមាសភាព​ប្រធាន អនុប្រធាន និង សមាជិក របស់​គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​ក្រុមប្រឹក្សា ដោយ​លោក ហែ​ន ពុទី្ធ​នាយករង​រដ្ឋបា​ល​សាលាខេត្ត​រួច​មក អង្គប្រជុំ​ក្រុមប្រឹក្សា​ទាំងមូល​បាន​ធ្វើ​ការពិនិត្យ និង​ពិភាក្សា ព្រមទាំង​បាន​ឲ្យ​អនុញ្ញាត​ឲ្យ​តំណាង​សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​នយោបាយ​ទាំងពីរ​ដែល​មាន​អស​នៈ​នៅក្នុង​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ ដើម្បី​ប្រកាស​នូវ​សមាសភាព​របស់​សមាជិក​ខ្លួន ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​សម្របសម្រួល បច្ចេកទេស​ក្រុមប្រឹក្សា​ខេត្ត​។ ក្នុងនោះដែរ​តំណាង សមាជិក​ក្រុមប្រឹក្សា​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ក៏​បាន​ធ្វើ​ពហិការ​ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​សម្របសម្រួល​បច្ចេក​ទេស​ក្រុមប្រឹក្សា​ខេត្ត ។ តែ​ក្រោយ​ពេល​ដែល​អង្គប្រជុំ​បាន​ប្រព្រឹត្តទៅ​តាម​នីតិវិធី​តាម​កា​រ​សេចក្តីណែនាំ​របស់ ក្រសួងមហាផ្ទៃ​អង្គប្រជុំ​បាន​ធ្វើ​ការអនុម័ត​លើ​សេចក្តីព្រាង​សេចក្តីសម្រេច​រួច​មក​ស​មាជិក ក្រុមប្រឹក្សា​ខេត្ត​ចំនួន​៤​រូប មកពី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ដើរចេញ​ពី​កិច្ចប្រជុំ​ដោយ​មិន​ចូលរួម​រហូត​ដល់​ចប់​កិច្ចប្រជុំ ។ ក្នុងនោះដែរ​ឯកឧត្តម​នូ​ផល្លា​ក៏​បាន​ធ្វើ​ការបញ្ជាក់​នូវ​បញ្ជា​ផ្ទៃក្នុង របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ដែល​បាន​សមាជិក​កិច្ចប្រជុំ​ក្រុម ប្រឹក្សា​ខេត្ត បានអនុម័ត ១៩​លើ ១៩​អសនៈ ។​ទោះបី​ការដើរ​ចេញ​របស់​សមាជិក​ក្រុមប្រឹក្សា នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​០៤​រូប​នោះ​ក៏​ដោយ តែ​កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​ខេត្ត អាណត្តិ​ទី​២ បាន​បន្ត​ដំណើរកា​ររ​បស់​ខ្លួន​ទៅ​ដោយ​រលូន​ទៅ តាម​របៀបវារៈ​ដែល​បាន​អនុម័ត​ហើយ​នោះ ។ 
​ឯ​.​ឧ នូ​ផល្លា​ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ការយកចិត្តទុកដាក់ ចំណាយ​ពេល​ចូលរួម​ក្នុង​កិច្ចប្រជុំ​ដ៏​មាន​សារៈសំខាន់​នេះ របស់​ថ្នាក់ដឹកនាំ អាជ្ញាធរ​ក្រុង ស្រុក​។ ឯកឧត្តម​ក៏​បាន​ធ្វើ​ការណែនាំ​មួយ​ចំនួន​ដល់​ឯកឧត្តម​លោកជំទាវ​អស់លោក​លោកស្រី​ដែល​ជា​ប្រធាន​អនុប្រធាន​សមាជិក​នៃ​គណៈកម្មាធិការ​សម្របសម្រួល បច្ចេកទេស​និង​គណៈកម្មាធិការ​រៀបចំ​ដែនដី និង​នគរូបនីយកម្ម​ខេត្ត​របស់​ក្រុមប្រឹក្សា​ខេត្ត ត្រូវ​គោរព​ឲ្យបាន​នូវ​រាល់​របប​នៃ​កិច្ចប្រជុំ​របស់​ខ្លួន គឺ​ត្រូវមាន​វត្តមាន​ចូលរួម រាល់​ការប្រជុំ​។ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏​បាន​គូសបញ្ជាក់ថា ផ្អែកលើ​មូលដ្ឋាន​នេះ គណៈកម្មាធិការ​សម្របសម្រួល​បច្ចេកទេស​គឺជា​យន្តកា​រ ប្រកបដោយ​ប្រសិទ្ធភាព នឹង ផ្តល់យោបល់​ជូន​ក្រុមប្រឹក្សា​របស់​ខ្លួន ដើម្បី​ជា​មូលដ្ឋាន​នៃ​សេចក្តីសម្រេច​នានា​ក្នុងការ លើកកម្ពស់​អភិបាលកិច្ច​ល្អ ការផ្តល់សេវា​សាធារណៈ និង ការអភិវឌ្ឍន៍​មូលដ្ឋាន​តាម​បែប​ប្រជាធិបតេយ្យ​សំដៅ​ឆ្លើយ តប​ទៅ​នឹង​តម្រូវការ​ប្រជាពលរដ្ឋ និង រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ៕​

1 2 3