អ៊ីតាលី៖ មានក្រុមសហគ្រិន, ម្ចាស់អាជីវកម្មធនតូច និងសិប្បកររាប់ពាន់នាក់ កាលពីថ្ងៃពុធម្សិលមិញបានធ្វើការជួបប្រជុំគ្នានៅក្នុងក្រុងរ៉ូមប្រទេសអ៊ីតាលី ដោយអំពាវនាវអោយរដ្ឋាភិបាលធ្វើការបញ្ចុះពន្ធនិងការពារដល់អាជីវកម្ម, ខ្នាតតូចក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។ ហើយនេះក៏ជាលើកដំបូងដែរដែលមានមនុស្សជាច្រើននាក់ ចូលរួមធ្វើបាតុកម្មនូវធ្វីដែលគេហៅថា ផលប៉ះពាល់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។
យោងតាមអ្នករៀបចំការតវ៉ានិយាយថា បាតុកម្មនេះមានមនុស្ស៦០,០០០នាក់ចូលរួម ពោលគឺពួកគេបានមកជួបជុំគ្នានៅកណ្ដាលរដ្ឋធានីនៃប្រទេសអ៊ីតាលីតែម្ដង។
លោក ហ្វេឌើរីកាម៉ាជីនី មកពីភាគពាយព្យក្រុងឡាស្ពេហ្សៀល និយាយថា សហគ្រាសទោះបីជាខ្នាតតូចឬខ្នាតមធ្យមក៏ដោយក៏វានៅតែឆ្អឹងខ្នងសេដ្ឋកិច្ចអ៊ីតាលីដែរ។ ដូច្នេះការដែលពួកយើងមកនេះគឺដើម្បីទាមទារសុំឲ្យរដ្ឋាភិបាលបញ្ចុះពន្ធឲ្យបានទាបជាងមុន ដើម្បីសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ៕