VIDEO Atletico Madrid ឈានដល់​កិច្ចព្រមព្រៀង​ទិញយក អ៊ែន​តូ​នី គ្រី​ស្មាន់ (Antoine Griezmann) ពី Real Sociedad

0

​នៅ​ទីបំផុត​ក្លិប Atletico Madrid បាន​ឈានដល់​កិច្ចព្រមព្រៀង​លើ​ការ​ទិញយក​កីឡាករ Antoine Griezmann ក្នុង​កិច្ចសន្យា​រយៈពេល​៦​ឆ្នាំ ។​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ ធ្លាប់មាន​ទំនាក់ទំនង​លើ​ការផ្លាស់​ទៅកាន់​ក្លិប​ធំៗ​មួយចំនួន​ដូចជា Manchester United, Tottenham Hotspur និង Monaco ជាដើម​នៅ​រដូវក្តៅ​នេះ​ប៉ុន្តែ​កាលពី​ម្សិលមិញ ក្លិប​ជើងឯក​ក្របខណ្ឌ​អេ​ស្ប៉ា​ញ La Liga បានប្រកាសថា ក្លិប Atletico បាន​

ឈានដល់​កិច្ចព្រមព្រៀង​ល​ក្ខ័​ណ្ឌ ជាមួយ​ខ្សែប្រយុទ្ធ​ក្លិប Real Sociedad រូបនេះ​ហើយ ។​ ​បន្ទាប់ពី​កិច្ចព្រមព្រៀង​ត្រូវបាន​ធ្វើឡើង​រួចរាល់​ហើយ​នោះ កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នឹងធ្វើ​ការពិនិត្យ​សុខភាព​ជាមួយ​ក្លិប​មុននឹង​ផ្លាស់​ទៅកាន់​ទឹកដី Vicente Calderon ។​ ​គួរ​បញ្ជាក់ថា Griezmann ត្រូវបាន​គេ​ជឿជាក់ថា ផ្លាស់​ពី​ក្លិប Real Sociedad ទៅ Atletico Madrid ក្នុងតម្លៃ​ពលកម្ម​ប្រមាណ​២៤​លាន​ផោន ៕