VIDEO ​​Ronaldinho ត្រៀមខ្លួន​ផ្លាស់​ទៅកាន់​ក្លិប Queens Park Rangers

0

អតីត​សមាជិក​ក្រុមបាល់ទាត់​ជម្រើសជាតិ​ប្រេ​ស៊ី​ល​គឺ​កីឡាករ Ronaldinho ត្រូវបាន​គេ​រាយការណ៍​ថា កំពុងតែ​ពិចារណា​លើ​ការផ្លាស់​ទៅលេង​នៅ​ក្លិប Queens Park Rangers នៅ​រដូវក្តៅ​នេះ ។​ ​កីឡាករ​វ័យ​៣៤​ឆ្នាំ​រូបនេះ​បច្ចុប្បន្ន​គឺ​មិនមាន​ក្លិប​លេង​ឡើយ​បន្ទាប់ពី​កិច្ចសន្យា​របស់គេ​

ជាមួយ​ក្លិប Atletico Mineiro ត្រូវបាន​បញ្ចប់ ។​ ​សារព័ត៌មាន GloboEsporte បាន​ចុះផ្សាយ​ថា Ronaldinho ទំនងជា​នឹង​អាច​ផ្លាស់​ទៅកាន់​ក្លិប QPR ដោយសា​តែ​នៅ​ក្លិប​នោះ​មាន​មិត្តសំឡាញ់​របស់គេ​ផ្ទាល់​គឺ​អ្នកចាំទី Julio Cesar ។​ ​គួរ​បញ្ជាក់ថា ទន្ទឹម​ជាមួយគ្នា​នោះ មាន​ក្លិប​ជាច្រើន​ផ្សេងទៀត​ដែល​កំពុងមាន​ចំណាប់អារម្មណ៍​ចង់បាន​អតីត តារាបាល់ទាត់​ដ៏​ឆ្នើម​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona រូបនេះ​ដែលមាន​ដូចជាៈ Fluminense, Besiktas និង New York City ៕