កីឡាករ Ross Barkley បានបញ្ចប់ពីមន្ទិលសង្ស័យរបស់ក្រុមអ្នកសារព័ត៌មានទាក់ទិនទៅនឹងអនាគតរបស់គេ ដោយនាពេលចុងក្រោយនេះរូបគេបានសម្រេចចិត្តចុះកិច្ចសន្យាថ្មីជាមួយក្លិបទូកក្តោង Everton ។ កីឡាករវ័យ២០ឆ្នាំរូបនេះមានជាប់ទំនាក់ទំនងលើការផ្លាស់ទៅកាន់ក្លិបធំៗមួយចំនួនដូចជា Chelsea, Manchester United និង Manchester City ជាដើមនៅរដូវក្តៅនេះដែលក្លិបទាំងនេះត្រូវបានគេអះអាងថា នឹង
ហ៊ានចំណាយទឹកប្រាក់ច្រើនលើសលប់ដើម្បីទិញយករូបគេឲ្យបាន ។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីមានការពិភាក្សាគ្នា ខ្សែបម្រើរូបនេះបានប្រាប់ទៅអ្នកចាត់ការ ក្លិបEverton គឺលោក Roberto Martinez ថា គាត់ពេញចិត្តនឹងបន្តលេងនៅទឹកដី Goodison Park ហើយយល់ព្រមបន្ត កិច្ចសន្យាថ្មីជាមួយក្លិបរយៈពេល៤ឆ្នាំទៀត ។ គួរបញ្ជាក់ថា Barkley ស៊ុតបញ្ចូលទីបាន៧គ្រាប់សម្រាប់ការចូលលេង៣៨ប្រកួតឲ្យ Everton កាលពី រដូវកាលមុន ៕







































