ភ្នំពេញ៖ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានឲ្យដឹងថា រយៈពេល ១៨ថ្ងៃ ក្នុងឆ្នាំ២០២១នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ១៧០លើក បណ្ដាលឲ្យមនុស្សស្លាប់ ៩៥នាក់ និងរបួសធ្ងន់ស្រាល ២៤៥នាក់។ ចំណែកឯ យានយន្តវិញ ប៉ូលិសចរាចរណ៍ ត្រួតពិនិត្យ និងផាកពិន័យយានយន្
ត សរុបចំនួន ១៦,៥៦៥គ្រឿង ក្នុងនោះមានម៉ូតូ ១២,២៥៥គ្រឿង និងរថយន្តគ្រប់ប្រភេទ ៤,៣១០គ្រឿង នៅទូទាំងប្រទេសកម្ពុជា។ឯកឧត្តម ឧត្តមសេនីយ៍ឯក បានបញ្ជាក់ថា បទល្មើសចំពោះម៉ូតូ ភាគច្រើន អត់មួក ល្មើសសញ្ញា អត់ស្លាកលេខ និយាយទូរស័ព្ទដៃ និងស្រវឹងជាដើម។ រីឯបទល្មើសចំពោះ រថយន្តវិញ ភាគច្រើនលើសល្បឿន លើសចំណុះ ស្រវឹង ល្មើសសញ្ញា បត់ជែង អត់បណ្ណបើកបរ អត់ខ្សែក្រវាត់ និងប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរ៕ ដោយ/ ឆៃ ហួត និងប៊ុនធី





































