មុខ​ផ្សារ​ស្រុក​កំពង់ត្រាច​ស្ទះ​ចរាចរ​រាល់ថ្ងៃ​ដោយសារ​យក​ដងផ្លូវ​ធ្វើជា​ចំណតរថយន្ត​

0

​ ​ ​ ​ខេត្ត​កំ​ព​តះ​ទោះជា​ចំណុច​មុខ​ផ្សារ​កំពង់ត្រាច​ត្រូវបាន​ពង្រីក​ឲ្យ​មាន​ទ្រង់ទ្រាយ​ធំ​ទូលាយ​ទៅហើយ​ក្តី ប៉ុន្តែ​នៅតែមាន​ការលំបាក​ក្នុងពេល​ធ្វើដំណើរ​ឆ្លងកាត់ ព្រោះតែ​ចំណុច​មុខ​នេះ​ត្រូវបាន​ក្លាយជា​ចំណតរថយន្ត​យ៉ាង​អនាធិបតេយ្យ ស្របពេល​បច្ចុប្បន្ន​មាន​រថយន្ត​ដឹក​ថ្ម​និង​រថយន្ត​ខ្នាត​ធំ​បើក​ប្រជែង​ឆ្លងកាត់​ទីនេះ​ជាច្រើន​គ្រឿង​ផង​នោះ​ទើប​បណ្តាល​ឲ្យ​ចំណុច​ផ្លូវ​ខាងលើ​ត្រូវ​កកស្ទះ​ចរាចរ​ជាច្រើន​អន្លើ​។​

គេ​បាន​កត់សម្គាល់ឃើញ​ជា​រៀងរាល់​ព្រឹក​ដងផ្លូវ​នេះ​ត្រូវ​ក្រុម​អ្នករត់​តា​ក់សី​ុ​យក​រថយន្ត​មក​ចត​តម្រៀប​គ្នា​លើ​ចិញ្ចើមផ្លូវ ហើយ​នាំគ្នា​រត់​ដេញចាប់​ម៉ូយ​យ៉ាង​ប្រញាយ ដែល​ធ្វើ​ឲ្យ​អ្នកដំណើរ​តាម​ម៉ូតូ​និង​រថយន្ត​ជួប​ការលំបាក​គ្រប់ពេលវេលា​ជួនកាល​ឈប់​ចត​បន្តកន្ទុយ​គ្នា យើ​យ​ក៏​អាច​ស្ទះ​ចរាចរ​រាប់​ម៉ោង​ទម្រាំ​ឆ្លងកាត់​បាន​។​ទន្ទឹមនឹង​ការកកស្ទះ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ប៉ូលិសចរាចរ​គ្មាន​ពេលទំនេរ​ដែរ ដោយ​សមត្ថកិច្ច​ជំនាញ​ជាប់រវល់​ផ្លំ​កញ្ចែរ​អត់​ទំនេរ​មាត់ ដើម្បី​រៀបចំ​សណ្តាប់ធ្នាប់​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​ស្រួល​។​លើសពីនេះ​ទីតាំង​មុខ​ផ្សារ​កំពង់ត្រាច​ឲ្យ​តែ​ដល់​ថ្ងៃ​បុណ្យជាតិ​ឬ​ពិធី​ផ្សេងៗ​គឺ​ស្ទះផ្លូវ​រាល់​តែ​លើក ហើយក៏​នាំ​ផល​រំខាន​ដល់​អ្នកដំណើរ​គ្រប់ពេលវេលា​។-----

លើសពីនេះ​ចិញ្ចើមផ្លូវ​ក្បែរ​ផ្សារ​កំពង់ត្រាច​ក្រៅពី​មាន​រថយន្ត​តាក់​សី​ុ​ចត​តម្រៀប​គ្នា​នោះ​ក៏​ជា​បេន​សំរាប់​ចត​រឺ​ម៉ក​និង​ការដាក់​ឆ័​ត្រ​លក់ដូរ​ពាសវាល​ពាស​កាល​ផងដែរ​ដែលជា​កក្តា​នាំ​ឲ្យ​កកស្ទះ​ដល់​អ្នកដំណើរ​គ្រប់ពេល​គ្រប់​វេលា​។​ ប្រជាពលរដ្ឋ​តែងតែ​ត្អូញត្អែរ​ខ​ណះ​ដែល​ពួកគេ​បានធ្វើ​ដំណើរ​ឆ្លងកាត់​ចំណុច​ខាងលើនេះ ជួនកាល​ពួកគាត់​ត្រូវ​ចត​យានជំនិះ​រង់ចាំ​ឱកាស​ដើម្បី​ឆ្លងកាត់​ទីនោះ​ដោយ​ភាពលំបាក​លំបិន​ទៀតផង​។​

ចំ​ការយក​ចិញ្ចឹម​ផ្លូវ​ធ្វើជា​ចំណតរថយន្ត​បង្ក​ភាពស្មុគស្មាញ​ដល់​អ្នកដំណើរ​ជាច្រើន​ឆ្នាំ​មកហើយ​នោះ គេ​មិនដឹងថា អ្នកគ្រប់គ្រង​ភា​សី​ុ​ចំណតរថយន្ត​គិត​បែបណា​នោះទេ ឬមួយ​ខ្ជិល​រវល់​លើ​បញ្ហា​នេះ ហើយ​ចាំតែ​អង្គុយ​រាប់​ក្បា​ុ​ល​ឡាន​យកលុយ​ច្រក​ហោប៉ៅ​យ៉ាង​សប្បាយចិត្ត ទោះបី​ស្ទះ​ចរាចរ​បែបនេះ​ក្តី​។​

ម្យ៉ាងទៀត​ថ្វី​ត្បិត​មានការ​កកស្ទះ​ចរាចរ​ត្រង់ចំណុច​នេះហើយ​បែរជា​អ្នកគ្រប់គ្រង​ផ្នែក​ភា​សី​ុ​ចំណតរថយន្ត​ន​ហាក់​មិនទាន់បាន​ជ្រើសរើស​រក​ទីតាំង​ណាមួយ​សំរាប់​ឲ្យ​ម្ចាស់​រថយន្ត​តា​ក់សី​ុ​រក​ចំណត​បាន​នៅឡើយ ហើយ​សង្ឃឹម​ថាបើ​គ្មាន​ការកែទម្រង់​ឲ្យ​បាន​ទាន់ពេលវេលា​នោះទេ​ដងផ្លូវ​មុខ​ផ្សារ​ស្រុក​កំពង់ត្រាច​នឹង​ក្លាយជា​កន្លែង​ចំណត​យា​យន្ត​យ៉ាង​អនាធិបតេយ្យ​មិន​ខាន​។​ ទាក់ទិន​នឹង​ករណី​ដូចខាងលើ​នៅ​ព្រឹក​ថ្ងៃទី​១​ខែសីហា ឆ្នាំ​២០១៤​កម្ពុ​ជាថ្មី មិនអាច​សុំ​ការអត្ថាធិប្បាយ​ណាមួយ​ពី​លោក ប៉ែន សេង ប្រធាន​ភា​សី​ុ​ក្នុងស្រុក​កំពង់ត្រាច​បានឡើយ ដោយសារ​ពេលនេះ​ទូរស័ព្ទ​របស់លោក​ស្ថិត​ក្រៅ​តំបន់​សេវា​៕