ខេត្តព្រះសីហនុ៖ស្តង់លក់ទំនិញចំនួនប្រមាណជាង២០០ របស់ក្រុមហ៊ុនវ៉ា គ្រី ថេន អេនធើប្រាយ អេនអឺវេន មេនេបមេនសឺវីស ដែលបានរៀបចំឡើងនៅតំបន់ក្បែរឆ្នេរ សមុទ្រអូរត្រេះ ២ ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុដើម្បីតាំងពិព័រណ៍លក់ផលិតផលក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម រយៈពេល ៧ថ្ងៃ គីចាប់ពីថ្ងៃទី១០ ដល់ ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ នោះ ត្រូវបាន អាជ្ញាធរខេត្ត ព្រះសីហនុ សម្រេចបញ្ឈប់ មិនឲ្យធ្វើអាជីវកម្មបន្តទៀត ក្រោមហេតុផល ដោយសារក្រុមហ៊ុនមិនបានអនុវត្ត តាមខ្លឹមសារលិខិតលេខ ០១៤សខល ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពី“ការពង្រឹង ការអនុវត្តវិធានការការពារការចម្លងជំងឺកូវីជ-១៩ នៅតាមពិធីបុណ្យផ្សេងៗ ។
.មន្រ្តីសាលាខេត្តព្រះសីហនុខណៈពេលចុះអនុវត្តន៏សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្តីពីការសម្រេចបញ្ឈប់ការតាំងពិព័រណ៍ស្តង់លក់ទំនិញក្រុមហ៊ុនខាងលើបានធ្វើការបញ្ជាក់ថាក្រុមខាងលើនេះមានច្បាប់អនុញាត្តិត្រឹមត្រូវក្នុងការរៀបចំស្តង់លក់ទំនិញរយៈពេល៧ថ្ងៃក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ប៉ុន្តែរអ្វីដែលជាមួលហេតុឈានដល់ការបញ្ឈប់ការតាំងពិព័រណ៍ស្តង់លក់ទំនិញក្រុមហ៊ុនខាងលើនេះដោយសារតែក្រុមហ៊ុននេះមិនបានអនុវត្តតាមខ្លឹមសារលិខិតលេខ០១៤សខលចុះថ្ងៃទី២៦ខែមករាឆ្នាំ២០២១របស់ក្រសួងសុខាភិបាល ស្តីពី “ការពង្រឹងការអនុវត្តវិធានការការពារការចម្លងជំងឺកូវីជ-១៩ នៅតាមពិធី បុណ្យផ្សេងៗ និងពិធីរៀបអាពាហ៍ពិពាហ៍ និងមិនអនុវត្តតាមស្មារតីអង្គប្រជុំថ្ងៃទី០៩ខែកុម្ភៈឆ្នាំ២០២១នៅសាលា ខេត្តព្រះ សីហនុ ដោយមិនបានចែកម៉ាស់ និងវាស់កម្តៅបានគ្រប់ជ្រុងជ្រោយ មានមនុស្សមួយចំនួនចេញ-ចូល តាមច្រកផ្សេងៗដោយសារគ្មានរបងព័ទ្ធជុំវិញ ព្រមទាំងមិនបានរៀបចំឱ្យមានគម្លាត់សុវត្ថិភាពចម្ងាយ ១,៥ម៉ែត្រ ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតដែលអាចបណ្តាលឱ្យឆ្លងជំងឺកូវីដ១៩។ក្នុងន័យនេះដើម្បីចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តព្រះសីហនុ សម្រេចបញ្ឈប់ការតាំងពិព័រណ៍ ចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១៣:០០នាទីរសៀល នេះតទៅ។
.គួរបញ្ជាក់ផងដែរថា ស្តង់លក់ទំនិញខាងលើនេះ ត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុន វ៉ា គ្រី ថេន អេនធើប្រាយ អេនអឺវេន មេនេបមេនសឺវីស ហើយបានជួលបន្តទៅឲ្យ ក្រុមសមាគមន៏អាជីវករលក់ដូរផលិតផល មកពីបណ្តាលខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា ដោយក្នុងស្តង់មួយតម្លៃ៣៥០ ដុល្លារយៈពេល ៧ថ្ងៃ នេះបើតាម ប្រាប់ឲ្យដឹងពីសំណាក់បងប្អូនអាជីវករប៉ុន្តែរពេលនេះពួកគាត់និយាយថាពួកគាត់ខាតបង់ច្រើនណាស់ពោលគឺទំនិញ ដែលនាំមកក្នុងគោលដៅតាំងលក់នោះ បែរជាមិនបានដាក់លក់ និងត្រូវប្រមូលដឹកជញ្ជូនទៅវិញ ហើយ បងប្អូន អាជីវករ ដែលរងការខាត់បង់ច្រើនជាងគេនោះ គឺ ក្រុមអ្នកលក់ដូរ ម្ហូបអាហារ តែម្តង៕នាគសមុទ្រ