រថយន្ត​ក្រុមហ៊ុន​រិ​ទ្ធិ​មុន្នី​បុក​រថយន្ត​ហិន​ដាយ​ចត​ស្ងៀម​ស្រប​ទិស​ពីក្រោយ​លាន់​កណ្ដាលរាត្រី​របួស​អ្នកដំណើរ​ធ្ងន់ធ្ងរ​ពី​នាក់​

0

​ខេត្តពោធិសាត់ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ពាក់កណ្ដាល​រាត្រី មួយ​បានកើត​ឡើង ដោយ​រថយន្ត​ធុន​ធំ​ពី​គ្រឿង​បុខ​គ្នា​ស្រប​ទិស​គ្នា រវាង​រថយន្តក្រុង ក្រុម​ហ៊ុ​រិ​ទ្ធិ​មុន្នី បាន​ទៅបុក​និង​រថយន្ត ហិន​ដាយ​ដែល​តៃកុង​ចត លើ​ចី​ញ្់​ម​ផ្លូវជាតិ​ខាងស្ដាំ​ដៃ ដើម្បី​ចុះ​បត់ជើងធំ បណ្ដាលអោយ​រថយន្ដក្រុង​នោះ មាន​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​រ​បួស​ធ្ង​ន​ធ្ង​រ​ចំនួន​ពី​នាក់ ហើយ​តៃកុង​រថយន្ត​ហិន​ដាយ​នោះ​បានឃើញ​ហេតុការណ៍​បែបនេះ​ក៍ រត់គេច​បាត់ស្រមោល​៕ image (1)

ក្នុង​ឧប្បហេតុ​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​៥ កាលពី​វេលា​មោ​៉​ង ០ និង ៣៥ នាទី​រំលង​អា​ទ្រាធ​ឈានចូល​ថ្ងៃទី ១ ខែសីហា ឆ្នាំ ២០១៤ ស្ថិតក្នុង​ភួ​មិ ឃុំ អូ​តា​បោ​៉​ង ស្រុក​បាកាន ខេត្តពោធិសាត់​៕ នគ​បាល​ចរាចរណ៍​ផ្លូវ​គោ​ស្រុក​បាកាន​បានអោយដឹងថា បើតាម​អ្នកដំណើរ​លើ​រថយន្តក្រុង​នោះ​និយាយប្រាប់ គឹ​មុនពេល​កើតហេតុ​វេលា​មោ​៉​ង​ខាងលើ ពួកគាត់​បានធ្វើ​ដំណើរ​លើ​រថយន្តក្រុង​នេះ​ប្រភេទ​ក្រុមហ៊ុន​រិទ្ធី​មុន្នី ពណ៍​ផ្ទៃមេឃ​ពាក់​ផ្លាក់លេខ ភ្នំពេញ 3A 65 58 បានធ្វើ​ដំណើរ​លើផ្លូវ​ជាតិ​លេខ​៥​ក្នុងទិសដៅ​ពី​លិចទៅ​កើត ដោយ​ល្បឿន​មធ្យម ៕ image (2)

សាក្សី​នោះ​បន្ត​ថាខ​ណះ​ដែល​មកដល់​ភួ​មិ​សាស្ត្រ​ខាងលើ ទំនងជា​តៃកុង​រថយន្ដក្រុង​មិន​នឹកស្មានថា​មាន​រថយន្ត​ចត​នៅខាងមុខ ស្រប​ទិស​ខាងស្ដាំ​ដៃ​លើផ្លូវ​ជាតិ​ហើយ​រក្សា​ល្បឿន​ធម្មតា ពេលនោះ​ក៍បាន​វាក់​អឺ​រថយន្ត​ចត​នៅខាងមុខ​គៀគ​គ្នា​ទៀត ក៍បាន​បុក​ចំ​ពីក្រោយ​រថយន្ត​ធុន​ធំ​នោះ ប្រភេទ​ហិន​ដាយ​ពណ៍​ខៀវ​ពាក់​ស្លាក់​លេខ ភ្នំពេញ 3A 1188 ដឹក​គ្រឿងសំណង់​ពេញ​បឹ​ប​នៅ​ខាងក្រោយ​រថយន្ត ដែល​កំពុង​ចត​ស្ងៀម​មួយ​ទំហឹង ទាំង​កណ្ដាលរាត្រី បណ្ដាលអោយ​ពួកគាត់​ជា​អ្នកដំណើរ​ភ័យ​អស់​ព្រលឹង​ខ្លះ​ធ្លាក់​ពីលើ​កៅអី​រថយន្ត ៕ image (3)

សាក្សី​ដដែល​បាន​បន្ត​ហែ​ត​ការណ៍​នោះ​ទៀតថា បន្ទាប់ពី​មាន​ហេតុការណ៍​នោះ​ភ្លា​មក៍​បានឃើញ មាន​អ្នកដំណើរ​ពី​នាក់​អង្គ​យ​ខាងមុខ ទី​១​ឈ្មោះ សាយ យា​៉ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភួ​មិ​អូ​សណ្ដាន់ ឃុំ​ទឹក​ខួច ខេត្តកំពង់ឆ្នាំង និង ឈ្មោះ លឹម គួរ ភេទ​ប្រុស អាយុ ១៦ ឆ្នាំ នៅ​ភួ​មិ​ចាន់​រី ក្រុង​បោ​៉​យ​ប៉ែត ខេត្តបន្ទាយមានជ័យ ដែល​អង្គុយ​ខាងមុខរ​ថយ​ន្ថ​ក្បែរ​តៃកុង​បើកបរ​បាន​រងរបួស​ធ្ងន់ធ្ងរ រូ​ចក៍​បាននាំគ្នា​បញ្ជូនទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព មន្ទី​ពេ​ទ​បង្អែក​ស្រុក​បាកាន​តែម្តង ឯ​រថយន្តក្រុង​នោះ​រង​កា​ខូច​ផ្នែក​ខាងមុខ​យា​៉​ង​ដំណំ​៕

នគរបាល​ស្រុក​បាកាន​បានអោយដឹងថា រថយន្ត​ហិន​ដាយ​ដែល​ចត​លើ​ចិញ្ចើម​ផ្លូវជាតិ​ស្រប​ទិស​នោះ​គឹ​តៃកុង​បាន ចត​ឈប់​មួយ​ភ្លែត​ចុះ​បត់ជើងធំ ពេលដែល​កំពុង​បត់ជើង​ក្បែ​នោះ ក៍​ឃើញ​រថយន្តក្រុង​នោះ​បើក មក​តាម​ពីក្រោយ​បុក​រថយន្ត​ដែល​ខ្លួន​ចត​បត់ជើង​នោះ​ពេញ​ពីក្រោយ ស្មានថា​មាន​អ្នកស្លាប់​និង​របួស​ច្រើន​ក៍​រត់​គេចខ្លួនបាត់​តែម្ដង​៕ លោក​បានបញ្ជាក់​ថាករ​ណី​នេះ ក្រោយពី​ធ្វើការ​វាស់វែង​រូ​ចរាល់ នគ​បាល​ចរាចរណ៍​ខេត្ត​នៃ​ស្នងការ​ដ្ថា​ន បាន​យក​រថយន្ត​ទាំងពី​ទៅ​រក្សាទុក​នៅ​ស្នងកា​រងចាំ​កា​ដោះស្រាយ​គ្នា​តាមផ្លូវ​ច្បាប់​៕