ត្រែងមានការធ្លាក់ចុះជាងឆ្នាំមុន!!ខេត្តស្ទឹងត្រែង៖ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន និងវៀតណាម ក្នុងខេត្តស្ទឹងត្រែងនាឆ្នាំនេះ ភ្ញៀវទេសចរណ៍ បានមកកម្សាន្តលេងជាង១ម៉ឺននាក់ បើធៀប និងឆ្នាំមុន គឺមានការធ្លាក់ចុះគួរឲ្យកត់
សម្គាល់ ។បើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ បានបង្ហាញឲ្យឃើញថាៈភ្ញៀវទេសចរណ៍ធ្វេីដំណេីរមកលេងខេត្តស្ទឹងត្រែងមានការធ្លាក់ចុះ ដោយរយ:ពេល៤ថ្ងៃមកនេះ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤កុម្ភ: មានភ្ញៀវទេសចរណ៍ជាតិចំនួន ១០,៨៣១នាក់ ថយចុះ – ១២,៨៣៣នាក់ ស្មើនិង-៥៤.២៣% និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣០នាក់ ថយចុះ១៨៩នាក់ស្មើ-៨៦.៣០% ។ ឯចំនួនសរុបទាំងភ្ញៀវជាតិ និងអន្តរជាតិមានចំនួន១០,៨៥៩នាក់ ថយចុះ ១៣,០២៤នាក់ ស្មើនិង -៥៤,៥៣% នេះបើធៀប និងឆ្នាំមុន ។សូមបញ្ជាក់ថាៈនៅតាមរម្មណីយដ្ឋាន ក៏ដូចជានៅតាមតំបន់អេកូទេសចរណ៍ ដែលធ្លាប់មានភ្ញៀវមកលេងកន្លងមក គេសង្កេតឃើញមានហាក់មានចំនួនតិច ។លោក អ៊ន់ ប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានបញ្ជាក់អោយដឹងនៅព្រឹកថ្ងៃទី១៥កុម្ភះ នេះថាៈកក្តាដែលធ្វើឲ្យភ្ញៀវទេសចរណ៍ មានការថយចុះក្នុងឆ្នាំនេះ គឺមកពីវិបត្តិនៃជម្ងឺកូវីដ.១៩ជាលក្ខណៈសកល ។ លោកថាៈម៉្យាងទៀតភ្ញៀវទេសចរណ៍មានការបង្វែរទិសដៅ ដោយផ្លាស់ប្តូរពីតំបន់អេកូទេសចរណ៍ធម្មជាតិ នៅភាគឥសាន្ត ទៅកម្សាន្តនៅតំបន់សមុទ្រវិញ នេះបើតាមការអង្កេតមើលរបស់មន្ទីរទេសចរណ៍ខេត្ត ៕