ជិះកង់នៃក្តីស្រឡាញ់លើទឹកដីខេត្តព្រះសីហនុថ្ងៃ១៤កុម្ភៈ២០២១

ខេត្តព្រះសីហនុ៖ក្រសួងទេសចរណ៍សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហព័ន្ធខ្មែរកីឡាទោចក្រយាន្ត និងរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍តំបន់ឆ្នេរ “ជិះកង់នៃក្តីស្រឡាញ់”  នៅតាមបណ្តោយឆ្នេរសមុទ្រក្រុងព្រះសីហនុដើម្បីបង្ហាញសក្តានុពលថ្មីនៃហេដ្ឋារចនាសម្ព័ន្ធផ្លូវនិងសណ្តាប់ធ្នាប់ អនាម័យ ជាពិសេសផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍តំបន់ឆ្នេរនៃខេត្តព្រះសីហនុដល់ទេសចរក្នុងស្រុក និងទេសចរបរទេសមកកាន់ខេត្តព្រះសីហនុកាន់តែច្រើនឡើងនៅពេលខាងមុខ។ដោយមានអ្នកចុះឈ្មោះចូលរួមប្រកួតសរុបចំនួនន ៣៥១រូបមកពីតាមបណ្តារាជធានី-ខេត្តមួយចំនួននៃប្រទេសកម្ពុជា រួមទាំងភ្ញៀវទេសច របរទេសផងដែរ។

.កម្មវិធីប្រណាំងកងមានចំនួន៣វគ្គ ទី១. ប្រណាំងកង់ភ្នំ ៤០គីឡូម៉ែត្រ(កីឡាករអាជិព)ពីឆ្នេរអូឈើទាល- ទៅឆ្នេររាម រួច ត្រឡប់មកឆ្នេរអូរឈើទាលវិញ។ទី២.ជិះកង់កម្សាន្តឆ្នេរសមុទ្រថ្មី  ២៥គីឡូម៉ែត្រ ពីឆ្នេរអូរឈើ ទាល-ទៅឆ្នេរ អូរ ត្រេះ រួចត្រឡប់កមឆ្នេរអូរឈើទាលវិញ។៣. ជិះកង់ក្រុមគ្រួសារ និងគូរស្នេហ៍ ១៥គីឡូម៉ែត្រ តាមផ្លូវក្នុង ទីក្រុងថ្មី និងឆ្នេរសមុទ្រ។ចំពោះលទ្ធផលជិះកង់ភ្នំ  ចម្ងាយ៤០គីឡូម៉ែត្រផ្នែកនារី  លេខ១បាន ទៅ កីឡាការីនី ខេន ម៉ាឡៃ , លេខ២បានទៅលើកីឡាការីនី យត កន្និកា  និងលេខ៣បានទៅលើកីឡាការីនី សូត្រ ស្រីណុច ។ ផ្នែកបុរស  លេខ១ បានទៅកីឡករ កែវ រដ្ឋា លេខ២បានទៅលើ កីឡាករសាន ណាម៉ៅ និងលេខ ៣បានទៅលើកីឡាករ ស៊ាំង  សីហា។

.លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការបង្កើតព្រឹត្តិ ការ ណ៍ជិះកង់ក្នុងថ្ងៃនេះ គឺដើម្បីធ្វើឱ្យតំបន់ឆ្នេរសមុទ្រ ក្លាយជាកន្លែងទាក់ទាញថ្មីមួយទៀត ក្នុងការស្តាមុខមាត់ ឡើងវិញ ក្រោយពីជំងឺកូវីដ-១៩ មានការធូរស្រាល និងជាការស្តារធុរកិច្ចទេសចរណ៍ផងដែរ ។ ស្របពេលដែល ខេត្តព្រះសីហនុ កំពុងធ្វើការ អភិវឌ្ឍ ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សណ្តាប់ធ្នាប់ តាម ឆ្នេរ ស មុទ្រ និងការ ត្រៀម បង្ហាញ សក្តានុពល ថ្មី នៃ តំបន់  ដែល មាន បរិយាកាស ថ្មី ល្អ ស្អាត មាន ហេដ្ឋារចនាសម្ព័ន្ធ ថ្មី ឲ្យ លេច ត្រដែត ឡើង ។ កីឡាជិះកង់ គឺជាការបំផុសចលនាឱ្យប្រជាពលរដ្ឋលេងកីឡា ដើម្បីពង្រឹងសមត្ថភាពផ្លូវកាយ ផ្លូវចិត្ត ដែលការជិះកង់ធ្វើឱ្យសរសៃសាច់ដុំ ផ្លូវដង្ហើមមានភាពរឹងមាំ និងសុខភាពល្អ ។ ព្រឹត្តិការណ៍ជិះកង់នេះ មិនមែនជាការអភិវឌ្ឍជំនាញកម្រិតខ្ពស់នោះទេ ប៉ុន្តែវាជាការបំផុសចលនាកីឡាមួយ ដែលស្របគ្នាទៅនឹង យុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ ដែលគណៈកម្មាធិការជាតិរៀបចំប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ បានដាក់ចេញ ។ 

.នាឱកាសនោះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋ មន្ត្រីក្រសួងទេសចរណ៍ មានប្រសាសន៍ថា ព្រឹត្តិការណ៍ កីឡាទេសចរណ៍”ជិះកង់នៃក្តីស្រឡាញ់”ក្រោមការដឹកនាំប្រកបដោយឈ្លាសវៃនិងគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ទោះបីកម្ពុជាធ្វើការទប់ស្កាត់ការឆ្លងរាលដាល Covid-19 ក្នុងសហគមន៍បាន ក៏ប៉ុន្តែការអនុវត្តបីកុំ បីការពារនៅតែជាអាទិភាពចាំបាច់ ដូច្នេះកីឡាករត្រូវ បន្តចូលរួមតាមការណែនាំរបស់នក្រសួងសុខាភិបាល ជាពិសេសរក្សាគម្លាតសុវត្ថិភាពឱ្យបាន ១,៥០ម៉ែត្រ។ យើងមិនទាន់រៀបចំព្រឹត្តិការណ៍រត់ប្រណាំងម៉ារ៉ាតុងបានទេ ព្រោះវាមានការប្រមូលផ្ដុំគ្នា និងមានហានីយភ័យខ្ពស់។ឯកឧត្តមសង្ឃឹមថារាជរដ្ឋាភិបាលកំពុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដជាបណ្តើរៗហើយថ្ងៃនេះកីឡាករក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសមានមោទនភាពចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់ក្រុងព្រះសីហនុជាទីក្រុងចម្បងនៃឆ្នេរសមុទ្រកម្ពុជានិងជាតារារះនាទិសនិរតី។រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ៗយ៉ាងច្រើនបង្កើនការទាក់ទាញវិនិយោគ និងទេសចរណ៍មកកាន់ខេត្តព្រះសីហនុ។ ឯកឧត្តម ជឿជាក់ថាព្រឹត្តិការណ៍កីឡាទេសចរណ៍នេះបង្ហាញការចាប់ផ្តើមនៃការបង្កើតព្រឹត្តិការណ៍ទេសចរណ៍តូចៗដែលយើងបានអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងបង្ហាញការផ្សព្វផ្សាយគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ដើម្បីអបអរសាទរដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម២០២៣។ឯកឧត្តមបណ្ឌិតបន្តថាខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ សម្ដេចតេជោបានអនុញ្ញាតឱ្យនាវាទេសចរណ៍ធុនធំ Westerdam ចូលចត ដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដើម្បីសង្គ្រោះភ្ញៀវទេសចរអន្តរជាតិច្រើនជាតិសាសន៍ មានជាង៤០សញ្ជាតិមានភ្ញៀវទេសចរ១,៥៥៥នាក់កាយវិការមនុស្សធម៌របស់សម្ដេចតេជោត្រូវបានពិភពលោកអរគុណ និងផ្ដល់នូវគុណតម្លៃដ៏ឧត្តុង្គឧត្តមសម្រាប់កម្ពុជា ដែលប្រសិទ្ធនាមថា “កម្ពុជាជាប្រទេសតូច តែមានបេះ ដូង ធំ”នេះគឺជាប្រសាសន៍ដ៏មានអត្ថន័យយ៉ាងជ្រាលជ្រៅរបស់សម្ដេចតេជោ។យើងនឹងបង្កើតព្រឹត្តិការណ៍នៅឆ្នាំ ២០២២ បន្តទៀត ។ ថ្ងៃនេះមានកីឡាករ កីឡាការិនីចូលរួមប្រណាំងមកពីខេត្តកំពង់ចាម កំពង់ស្ពឺ កណ្តាល ភ្នំពេញ សៀមរាបខេត្តព្រះសីហនុនិងមានកីឡាករជាជនបរទេសដូចជា ចិន ឥណ្ឌា ថៃ អង់គ្លេស និងហ្វីលីពីន។

គួរបញ្ជាក់ផងដែថា ក្នុងរយៈ ចំនួន៣ថ្ងៃគិតចាប់ពីថ្ងៃទី១២ ដល់ ១៤ ខែកុម្ភៈ២០២១ក្នុងឧឱកាសបុណ្យ ចូលឆ្នាំប្រពៃណីចិន វៀតណាម ខេត្តព្រះសីហនុ មានភ្ញៀវទេសចរណ៏មកលេងកម្សាន្ត ច្រើន ជាបណ្តាលឆ្នាំ មុនៗនេះបើតាមការអះអាងរបស់មន្រ្តីមន្ទីរទេសចរណ៏ខេត្តព្រះសីហនុ ។ដោយនៅលើទឹកដី ខេត្តព្រះសីហនុ ទាំងមូល មិនថា ដែនដីកោះ ឬតាមបណ្តាលឆ្នេរសមុទ្រ ក៏ដូចជាមណ្ឌលកំសាន្ត សង្កេតឃើញថា មានភ្ញៀវ ទេសចរណ៏ច្រើនកុះករចេញចូលលេងកម្សាន្ត ឥតដាច់ ជាពិសេសគឺតាមបណ្តោយឆ្នេរសមុទ្រ តំបន់អូរ ឈើ ទាល .ឆ្នេរសមុទ្រ ជំទាវម៉ៅ តំបន់ដើមឈើចាំស្នេហ៏ជាដើម៕នាគសមុទ្រ