ភ្ញៀវទេសចរមកកំសាន្តនៅខេត្តព្រះសីហនុក្នុងរដូវបុណ្យចូលឆ្នាំថ្មីចិន.វៀតណាមឆ្នាំ២០២១នេះមានការកើនឡើងជាងឆ្នាំមុនតែភ្ញៀវអន្តរជាតិមានការថយចុះ

មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញថា ភ្ញៀវទេសចរមកសម្រាកកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន -វៀតណាម ចាប់ពីថ្ងៃទី១២ ដល់១៤ ខែកុម្ភៈ  ឆ្នាំ២០២១ មានចំនួនប្រមាណ ៨២,០៦៤នាក់ កើនឡើង២៥,០៣% បើធៀបឆ្នាំ២០២០កន្លងទៅ។ក្នុងនោះភ្ញៀវជាតិប្រមាណ ៧៥,១៨៩នាក់ កើនឡើង ៤៥,១២%ភ្ញៀវបរទេស ៦,៨៧៥នាក់ ថយចុះ៥០,២៦%។ភ្ញៀវទៅសម្រាកកម្សាន្តតាមបណ្តាកោះនានាប្រមាណ ៦,៨៩៧នាក់ កើនឡើង២៥,៦០% ក្នុងនោះភ្ញៀវជាតិប្រមាណ៥,០៤៦នាក់  កើនឡើង៧៧,៨០% ភ្ញៀវបរទេសប្រមាណ១,៨៥១នាក់ ថយចុះ៣០,២២% ។ភ្ញៀវកម្សាន្តតាមបណ្តាឆ្នេរនិងរមណីយដ្ឋាននានាមានចំនួន ៦២,១៩២នាក់ កើនឡើង ៦៨,៥៣% ក្នុងនោះភ្ញៀវជាតិ៥៦,៦២៧នាក់ កើនឡើង៦៩,៥៤%។រយៈពេល៣ថ្ងៃមានជើងហោះហើរចុះចតនៅព្រលាន យន្តហោះអន្តរជាតិក្រុងព្រះសីហនុចំនួន០១ ជើង ស្មើនឹង ៤៣នាក់ ( ចិនទាំងអស់)។