ប្រជាពលរដ្ឋ​រស់នៅ​ជិត​ផ្សារ​សាមគ្គី​សំណូមពរ​ឲ្យ​ម្ចាស់​ផ្សារ​អាជ្ញាធរ​ក្រុង និង ខេត្ត​ ​ជួយ​ដោះស្រាយ​បញ្ហា​ក្លិនស្អុយ​សម្រាម​របស់​ផ្សារ​ដែល​ដាក់​ស្តុប​នៅ​ជិត​ផ្ទះ​ពួកគាត់

​ដោយ​ការ​មិន​យកចិត្តទុកដាក់​របស់​ម្ចាស់​ផ្សារ​សាមគ្គី​ខេត្តសៀមរាប ក្នុង​ការឲ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​សម្រាម​មិន ទាន់ពេលវេលា ដោយ​បាន​ស្តុប​សម្រាមគ​ទុកចោល ធ្វើឲ្យ​រលួយ និង ជះខ្លឹន​អាក្រក់​ដល់​អ្នករស់នៅ​ជិតខាង​ផ្សារ​នេះ​ជា​សម្ខាន់​សណ្ឋាគារ ផ្ទះសំណាក់ និង ភ្ញៀវ​ទេសចរណ៍ ។

តាម​ប្រសាសន៍​របស់​លោកស្រី ហេង គឹម​ស៊ា​ង រស់នៅ​ជិត​ផ្សារ​សាមគ្គី​បានឲ្យដឹងថា បច្ចុប្បន្ន​នេះ​ក្លិនស្អុយ​គំនរ សម្រាម​របស់​ផ្សារ​ដែល​ស្តុប​នៅ​ជិត​ផ្ទះ​របស់​ពួគគាត់​បាន​កំពុងតែ​ធ្វើឲ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាងធ្ងន់ធ្ងរ​ផងដែរ ។​លោកស្រី​ក៏​បាន​សំណូមពរ​ឲ្យ​ម្ចាស់​ផ្សារ ក៏​ដូច​អាជ្ញាធរ​ក្រុង​និង​ខេត្ត ជួយ​ដោះស្រាយ​បញ្ហា​ក្លិនស្អុយ​សម្រាម​នេះ​ជា​បន្ទាន់ ព្រោះ​ពួកគាត់​បាន​ដាក់ពាក្យ​ប្តឹងទៅ អាជ្ញាធរខេត្ត និង ស្ថាប័ន​ជំនាញ​រួចរាល់​អស់ហើយ​។​
​តាម​ការបញ្ជាក់​របស់​លោក ប៉ោង ហ៊ាង អ្នកទទួលខុសត្រូវ​បញ្ហា​សម្រាម​នៅ​ផ្សារ​សាមគ្គី​នេះ បានឲ្យដឹងថា ខាង​ផ្សារ​របស់​លោក​បាន​ប្រមូល​សម្រាម​ទុកដាក់​បាន​ត្រឹមត្រូវ​ហើយ តែ​បញ្ហា​ក្លិនស្អុយ​សម្រាម​នេះ​ដោយ សារ​តែ​ខាង​ក្រុមហ៊ុន​ដឹក​សម្រាម​ដែល​លោក​ជួល​នោះ​មក​ដឹក​មិន​ទាន់​ពេលវេលា​។​
​ក្នុង​ការបញ្ជាក់​របស់​លោក កែវ ជា​ស៊ី ប្រធាន​រដ្ឋបាល​នៃ​ក្រុមហ៊ុន​សម្អាត​ក្រុង​ការ​យ៉ា​PLC​បានឲ្យដឹងថា ការដឹក​ជញ្ជូន​សម្រាម​របស់​ក្រុមហ៊ុន​លោក​ធ្វើ​ទៅ​តាម​កិច្ចសន្យា ដូច្នេះ​កាលណា​សម្រាម​របស់​ផ្សារ​នេះ ហូ​ស​កំណត់​កិច្ចសន្យា​ត្រូវ​ដឹក​នោះ​ក្រុមហ៊ុន​លោក​មិន​ទទួលខុសត្រូវ និង មិន​មក​ដឹក​នោះ​ទេ​។​
​ពាក់ព័ន្ធ​បញ្ហា​នេះ​លោក សូ ប្លាតុ​ង អភិបាល​ស្តីទី​ក្រុង​សៀមរាប បាន​ទទួលស្គាល់ថា បញ្ហា​នេះ​ពិតជា​មាន​មែន ហើយ​កន្លងមក​អាជ្ញាធរ​ធ្លាប់​ចុះ​ទៅ​ណែនាំ​ម្តង​រួចមកហើយ ប៉ុន្តែ​លើ​នេះ​លោក និង សហការ​ជាមួយ​មន្ត្រី​ជំនាញ​ចុះ​ទៅ​ធ្វើ​កិច្ចសន្យា​ព្រមាន បើ​លើក​នេះ​គោរព​តាម ការណែនាំ​របស់​សាលាក្រុង​មិន​បាន​និង ធ្វើការ​ផ្អាក​ពិន័យ​ទៅតាម​ផ្លូវច្បាប់​។​
​ពាក់ព័ន្ធ​ទៅនឹង​បរិស្ថាន​នោះ​ដែរ​លោក ភួង លី​ណា ប្រធានស្តីទី​មន្ទីរ​បរិ​សា្ថនខេត្ត​បាន​ឲ្យដឹងថា លោក​រងចាំ​បទបញ្ជា​ពី​អាជ្ញាធរ​ខេត្ត ព្រោះ​ប្រជាពលរដ្ឋ​គាត់​ប្តឹងទៅ​សាលាខេត្ត ហើយ​ពេល​បាន​បទ​បញ្ជា​លោក​និង​ចុះ​ទៅ ព្រម ទាំង​រក​នូវ​វិធី​ដោះស្រាយ​បញ្ចប់​ភ្លាម​មិន​ចង់​ទុក​ឲ្យ​បញ្ហា​នេះ​នៅ​រាំ​រ៉ៃ​បន្តទៅទៀត​នោះឡើយ ។​
​សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាម​នៅ​ផ្សារ​សាមគ្គី​នេះ កន្លងមក​ត្រូវបាន​បណ្តាញសារព័ត៌មាន​យើង ធ្វើ​ការចុះផ្សាយ អំពី​បញ្ហា​សម្រាម និង យក​ផ្លូវ​សាធារណៈ ជួល​ឲ្យគេ​លក់ដូរ ធ្វើឲ្យ​ការធ្វើ​ចរា​ចរណ៍ចេញ​ចូល​ទៅ​កាន់​លំនៅដ្ឋាន របស់ បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​ភូមិ​បន្ទាយ​ចាស់​នេះ​ពុំ​រួច​ឡើយ ហើយក៏​ពុំ​ដែល​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​សណ្តាប់ធ្នាប់ ណា​ម្នាក់​ចុះ​ទៅ​ធ្វើ​ការរៀបចំ​ទីនោះ​ទេ ឬក៏​ត្រូវ​ថ្នាំ​សណ្តំ​របស់​ម្ចាស់​ផ្សារ​នេះ ៕
1 2 3