ឯកឧត្តម​ម៉ៅ​ធនិន​នាំ​អំណោយ​សាខា​កាកបាទ​ក្រហម​ខេត្ត​ពោធិ៍សាត់​​ចែកជូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ដាច់​ស្បៀង​នៅ​ស្រុក​ភ្នំ​ក្រវ៉ា​ញ​

​នៅ​ថ្ងៃ​ទី​៣១​ខែមិថុនា ឆ្នាំ​២០១៤​ឯកឧត្តម ម៉ៅ  ធនិន   អភិបាល​នៃ​គណ​អភិបាលខេត្ត​​ពោធិសាត់​និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហម​ខេត្ត​បាន​នាំនូវ​អំណោយ​របស់​សាខា​​កាកបាទក្រហមកម្ពុជា​ខេត្ត​ពោធិ៍សាត់​ដើម្បី​យក​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ដាច់​ស្បៀង​ចំនួន​

៦៣​គ្រួសារ​ដែល​បាន​អញ្ជើញ​មក​ពី​៤​ភូមិ​ក្នុង​ឃុំ​សំរោង​ស្រុក​ភ្ន្កំ​ក្រវ៉ាញ​មាន​ភូមិ​អង្គ្រង​៣៤​គ្រួសារ​ភូមិ​ព្រែក​មួយ​៧​គ្រួសារ​ភូមិ​អូរ​ព្រាល​៨​គ្រួសារ​គ្រួសារ​និង​ភូមិ​អូរ​ហេង​ចំនួន​១៣​គ្រួសារ សរុប​ចំនួន​៦៣​គ្រួសារ ។​
          មានមតិ​សំណេះសំណាល​ឯកឧត្តម ម៉ៅ  ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ក្នុងនាម​ជួស​​មុខ​ឲ្យ​ថ្នាក់ដឹកនាំ​ខេត្ត​ទាំងមូល និង​ជួស មុខ​ឲ្យ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ​ប្រធាន​កាកបាទក្រហមកម្ពុជា​ឯកឧត្តម​បាន​សម្តែង​នូវ​ក្តីអាណិតអាសូរ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​
​ក្រីក្រ​និង​ដាច់​ស្បៀង​ដូច​ក្នុង​របាយ​ការណ៏​ដែល​លោក​អភិបាលស្រុក​ជំរាប​ជូន​អម្បាញមិញ​នេះ​ឯកឧត្តម​បាន​មាន​ប្រសា​ស​ន៏​ថា​ទី​ណា​ដែល​លំបាក​និង​ស្មុគ្រស្មាញ​ទីនោះ​តែងមាន​វត្តមាន​របស់​កាកបា​ទ​ក្រហម​កម្ពុជា​ចុះ​ដោះស្រាយ​ទុក្ខលំបាក​ជូន​ប្រជាពលរដ្ឋ​យើង​បាន​ទាន់ពេលវេលា​ដោយ​​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​តែងតែ​មាន​ប្រសា​ស​ន៏​ជារឿយៗ​មិន​ត្រូវ​បណ្តែតបណ្តោយ​ឲ្យ​ប្រាជាពលរដ្ឋ​ណា​ម្នាក់​ដេក​ស្លាប់​ដោយ​គ្មាន​អាហារ​បរិភោគ​នោះទេ​។​កាកបាទក្រហមកម្ពុជា​តែងតែ​គោរព​នូវ​គោល​ការណ៏​មនុស្សធម៌​មិន​លំអៀង​មិន​ប្រកាន់​និន្នាការ​នយោបាយ​មិន​ប្រកាន់​គណបក្ស​នេះ​ឬ​គណបក្ស​នោះ​មិន​ប្រកាន់​ពត៌​សម្បុរ​ឲ្យតែ​មាន​ការរងគ្រោះ​មហន្តរាយ​ផ្សេងៗ​ហើយ​អ​ណោ​យ​ដែល​យកមក​ចែកជូន​ប្រជាពលរដ្ឋ​យើង​ក្នុង​ថ្ងៃនេះ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​នូវ​អង្ករ​​ចំនួន ២៥​គីឡូក្រាម ត្រីខ ១២​កំប៉ុង ទឹកត្រី​២​ដប ទឺក​ស៊ី​អ៊ីវ​២​ដប ថវិកា​២០០០០​រៀល។​

1 2 3