អភិបាលខេត្តសៀមរាបកោតសសើស្រុកបន្ទាយស្រីចំពោះការធ្វើស្រែសង្គម និងជំរុញបណ្តាស្រុកដទៃទៀតក្នុងទូទាំងខេត្តអនុត្តន៍តាម

0

ខេត្តសៀមរាប៖ ថ្លែងក្នុងកម្មវិធីចែកអង្កដល់ប្រជាពលរដ្ឋក្រីក្រ១ ក្រីក្រ២ និងប្រជាការពារចំនួន៦ឃុំ ពីទីតាំងផ្សេងគ្នានៅក្នុងស្រុកបន្ទាយស្រី ដែលទទួលបានមកពីគម្រោងស្រែសង្គមរបស់ស្រុក នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះនៅក្នុងឃុំព្រះដាក់ ស្រុកបន្ទាយស្រី ឯកឧត្តមទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា ផ្តើមចេញពីគំនិតធ្វើស្រែសង្គម ដើម្បីយកទិន្នផលមកចែកជូនប្រជាពលរដ្ឋក្រីក្រនេះ ពិតជាចំណែកមួយយ៉ាងសំខាន់ក្នុងជួយលើកកម្ពស់ជីវភាព របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះផ្ទាល់។ ឯកឧត្តមបានជំរុញឱ្យបណ្តាស្រុកដទៃទៀតនៃខេត្តសៀមរាប គួរពិនិត្យលទ្ធភាពឬសក្តានុពលពីស្រុករបស់ខ្លួន ក្នុងការងារនេះ ដើម្បីជាការរួមចំណែកមួយ ជួយដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត។
លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីមានប្រសាសន៍ថា កម្មវិធីចែកអំណោយនេះមិនមែនជាលើកទីមួយទេសម្រាប់ស្រុកបន្ទាយស្រី ជាពិសេសចំពោះប្រជាពលរដ្ឋដែលមានប័ណ្ណសមធម៍ ក្នុងបរិបទកូវីដ១៩ ដែលងាយនិងទទួលរងនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច ពួកគាត់ពិតត្រូវជំនួយទាំងអស់នេះណាស់។ លោកបន្តថា ជាក់ស្តែងគម្រោងស្រែសង្គម ដែលបានអនុវត្តកន្លងមកនេះ ទទួលបានពីកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋបាលស្រុក សប្បុរសជន ប្រជាពលរដ្ឋ និងកម្លាំងយុវជនស្ម័គ្រចិត្ត បានធ្វើការប្រវ៉ាស់លើផ្ទៃដីស្រែប្រមាណ៤០ហិកតា ទទួលបានទិន្នផលស្រូវប្រមាណ៨០តោន ដោយក្នុងនោះបានធ្វើការចែកជូនជាបន្តបន្ទាប់ទៅកាន់ម្ចាស់ស្រែ និងប្រជាពលរដ្ឋក្រីក្រ។
សូមបញ្ជាក់ថា ស្រូវស្រែសង្គម ជាគំនិតផ្តួចផ្តើមថ្មីមួយ ទទួលការចូលរួមពីសំណាក់ សប្បុរសជន ប្រជាពលរដ្ឋ និងកម្លាំងយុវជនស្ម័គ្រចិត្ត ស ស យ ក ដែលក្នុងនោះក្រមការងារដ្ឋបាលស្រុក បានធ្វើការសម្របសម្រួល និងប្រវ៉ាស់លើដីស្រែប្រមាណ៤០ហិកតា ទទួលបានទិន្នប្រមាណ៨១តោន និងបានចែកជូនជាបណ្តើៗ ទៅដល់ម្ចាស់ស្រែ ប្រជាពលរដ្ឋកន្លងមកនេះ ហើយថ្ងៃនេះរដ្ឋបាលស្រុកបារៀបចំកម្មវិធីមួយដែលអភិបាលខេត្តជាគណៈអធិបតី ហើយយើងចែកជាកញ្ចប់តែម្តង ក្នុងនោះយើងមានអង្ករប្រមាណជាង៥០តោន តែយើងរៀបចំជាពីទីតាំង បងប្អូនប្រជាពលរដ្ឋនៅទីនេះ ទីតាំទីពីនៅវត្តសិលាចារបន្ទាយស្រី។
សូមបញ្ជាក់ថា ពិធីសំណេះសំណាល និងចែកអង្ករជូនប្រជាពលរដ្ឋក្រីក្រ ក្រ១ ក្រ២ និងប្រជាការពារ ចំនួន ៣ឃុំ មានឃុំព្រះដាក់ ឃុំរុនតាឯក និងឃុំរំចេក ស្មើនឹង១,០៨៣គ្រួសារ ក្នុងនោះមានប្រជាពលរដ្ឋ ដែលបាន ស្ម័គ្រចិត្តទៅរស់នៅភូមិតានី ឃុំរុនតាឯក ចំនួន ២៥៩គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានអង្ករ ចំនួន ២០Kg។សូមជម្រាបផងដែរថា ស្រែសង្គម មានទីតាំងស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចាប់ផ្ដើមអនុវត្តន៍ការដាំដុះនៅក្នុងអំឡុង ខែឧសភា ឆ្នាំ២០២០ ក្រោមគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលស្រុកបន្ទាយស្រី និងចូលរួមធ្វើការដាំដុះពី អាជ្ញាធរស្រុក-ឃុំ យុវជន និងប្រជាពលរដ្ឋក្នុងស្រុកបន្ទាយស្រី៕