នគរបាលបញ្ជូនមេខ្យល់ម្នាក់ទៀតទៅតុលាកាចំណែកពលករ៧នាក់បញ្ជូនទៅមណ្ឌលមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេច ឪ

0

ខេត្តបន្ទាយមានជ័យ៖ នគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជូនមេខ្យល់ម្នាក់ទៅតុលាការខេត្តបន្ទាយមានជ័យ ក្នុងករណីជូនពលករឆ្លងដែនខុលច្បាប់និង៧នាក់ទៀតជាពលករបញ្ជូនទៅមណ្ឌលមណ្ឌលចត្តាឡីស័ក នៅព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១។
លោកស្រី ឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងាររង ទទួល ផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានឲ្យដឹងថាការឃាត់ខ្លួនមេខ្យល់នេះតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យលោកបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កំលាំងនគរបាលទាំងទាំងអស់ត្រូវចុះបង្រ្កាបមេខ្យល់ដែលលួចជូនពលករឆ្លងដែនយកទៅធ្វើការនៅស្រុកថៃដោយខុសច្បាប់ ទើបនគរបាលស្រុកស្វាយចេកចុះស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាមេខ្យល់បាន១នាក់ ឈ្មោះ ប៉ា សា មិត្រ ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅភូមិចំការគ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដោយពាក់ព័ន្ធនឹងនាំមនុស្សឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ត្រង់ចំណុចភូមិល្បើកស្វាយ ដំណាក់កកោះ ឃុំស្វាយចេក ស្រុកស្វាយចេក ចំនួន២នាក់_១ មានឈ្មោះនុត សាវណ្ណ អាយុ២៥ឆ្នាំ ២ឈ្មោះ វ៉ាន់ថា ស្រីមុំ អាយុ២៥ឆ្នាំជាប្តីប្រពន្ធនិងគ្នាបំរុងជូនឆ្លងដែនទៅប្រទេសថៃ ។
លោកស្រីឧត្តមសេនីយ៍ ឌី សុជាតិ បានបញ្ជាក់ទៀតថាបន្តមកទៀតកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧បានជួបប្រទះពលរខ្មែរចំនួន៥នាក់ទៀតប្រុសមកពីខេត្តកំពង់ធំ នៅចំណុចរង្វង់មូលបឹងត្រកួន ក្នុងភូមិសាស្ត្រ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ពេលសួរនាំពួកគេប្រាប់ថាទៅថៃ ហើយបានធ្វើការឃាត់ខ្លួន និងផ្តល់ព័ត៌មានឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុកថ្មពួក មកទទួលយក។ ចំពោះពលករទាំង៧នាក់ ត្រូវបានបញ្ជូនទៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យសម្តេចឪ នៅក្រុងសិរីសោភ័ណ ព្រឹក ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះផងដែរ ៕ដោយ៖ឃិន គន្ធា