ឆេះស្ថានីជួសជុលរថយន្តមួយកន្លែងក្នុងខណ្ឌពោធិ៍សែនជ័យ​យ៉ាងសន្ធោសន្ធៅ​ បង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចជាច្រេីនចុះអន្តរាគមន៍

0

អត្ថបទនិងរូបភាពជីមភារ៉ា

ភ្នំពេញ មានករណីអគ្គិភ័យមួយបានឆាបឆេះការាសជួសជុលរថយន្តប្រភេទសណ្ដោងកុងតឺន័រមួយកន្លែងដែលស្ថិតនៅក្បែរផ្លូវវេងស្រេងក្នុងភូមិជ្រៃកោងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យបង្កការភ្ញាក់ផ្អេីលដល់សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញចេញរថយន្តពន្លត់អគ្គិភ័យជាច្រេីនគ្រឿងមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២១

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថាការាសជួសជុលរថយន្តប្រភេទសណ្ដោងកុងតឺន័រនិងរថយន្តធុនធំខាងលេីនេះគឺមិនមានស្លាកយីហោនោះទេដោយក្រុមជាងធ្វេីការតែពេលថ្ងៃរីឯពេលយប់សម្រាកតែនៅពេលកេីតហេតុមិនដឹងបណ្ដាលមកពីអ្វីនោះទេស្រាប់តែមានអណ្ដាតភ្លេីងឆាបឆេះរថយន្តខាងលេីជាបន្តបន្ទាប់ ខណៈសមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញក៏បានចេញរថយន្តបង្ការនិងពន្លត់អគ្គីភ័យជាច្រេីនគ្រឿងចុះមកជួយអន្តរាគមន៍បាញ់ទឹកពន្លត់យ៉ាងញាប់ដៃជេីងផងដែរសមត្ថកិច្ចបានឲ្យដឹងថាម្ចាស់ទីតាំងឈ្មោះ ចំរើន  ភេទ ប្រុស អាយុ ៤៥ ឆ្នាំ  មុខរបរជាងជួសជុលរថយន្ត សមត្ថកិច្ចបានបន្ថែមថាក្នុងករណីអគ្គីភ័យខាងលេីនេះបានបណ្ដាលឲ្យខូចខាតរថយន្តចំនួន៣គ្រឿងនិងសម្ភារៈមួយចំនួនធំព្រមទាំងប្រេីប្រាស់ឡានទឹកមកពីអង្គភាពផ្សេងៗគ្នាសរុប០៨គ្រឿងដោយមិនបង្កឲ្យមនុស្សណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ