ខេត្តឧត្តរមានជ័យ៖ សកម្មភាពដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃ សង្ស័យឈើខុសច្បាប់ចូលមកក្នុងស្រុកអន្លង់វែង ដើម្បីចែកចាយតាមរោងសិប្បកម្មនាៗ ជាក់ស្តែងកាលពីថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០២១ វេលាម៉ោង១១ និង៥ នាទីថ្ងៃត្រង់ ពលរដ្ឋប្រទះឃើញសកម្មភាពដឹកជញ្ជូនឈើតាមគោយន្តកន្ត្រៃទាំងកណ្តាលថ្ងៃ នេះជារឿង
សាមញ្ញធម្មតាទៅហើយ នៅក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សកម្មភាពដឹកជញ្ជូនឈើខុសច្បាប់នេះ ជារៀងរាល់ថ្ងៃប្រជាពលរដ្ឋ ឆ្ងល់ថា នៅក្នុងស្រុក អន្លង់វែងទាំងមូលគ្មានជំនាញឬសមត្ថកិច្ចធ្វើការទេឬយ៉ាង បានជាបណ្ដោយឲ្យក្រុមឈ្មួញមុខដដែល ដដែល ធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់បានដោយរលូន ដោយគ្មានការហាមខត់ ពីសមត្ថកិច្ចជំនាញណាមួយឡើយ ពលរដ្ឋនិយាយតៗគ្នាប្រហែលជាសមត្ថកិច្ចត្រូវដងត្រូវផ្លែហើយ ទេដឹងបានជាមិនមានការបង្ក្រាបសោះឡើយ។
ពលរដ្ឋសំណូមពរដល់ មន្តី្រជំនាញ ប្រចាំស្រុក អន្លង់វែងទាំអមូលសូមមេត្ដាជួយពិនិត្យមើលផងទានកុំឲ្យឈ្មួញមុខដដែលៗនោះនៅតែធ្វើសកម្មភាព ដឹកជញ្ជូនឈើខុសច្បាប់ តាមរយៈគោយន្តកន្ត្រៃ តាមអំពើចិត្តគ្មានខ្លាចញញើតច្បាប់បន្តិចសោះ ទាក់ទងករណីដឹកជញ្ជូនឈើខាងលើនេះដែរ ខេមរាដេលី មិនមានលេខទូរស័ព្ទដើម្បីសុំការពន្យល់ពីសមត្ថកិច្ចជំនាញ នៅព្រឹកថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០២១ជុំវិញករណីនេះបានទេ ៕





































