សៀមរាប=មានប្រភពព័ត៌មានច្បាស់លាស់ពីប្រជានេសាទដែលប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលកំពុងនេសាទនៅចំត្រចៀកតាមាស;ឆេះកែវ;វេហានិងកាប់ចិនជាព្រំប្រទល់មិនច្បាស់លាស់រវាងឃុំអន្លង់សំណរស្រុកជឺក្រែងខេត្តសៀមរាបនិងឃុំពាមបាងស្រុកស្ទូងខេត្តកំពង់ធំប្រាប់អ្នកសារព័ត៌មានថារៀងរាល់ឆ្នាំមន្ត្រី
រដ្ឋាភិបាលជលផលនិងមន្ត្រីបរិស្ថានព្រមទាំងមន្ត្រីពាក់ព័ន្ធតែងតែជំរិតយកលុយត្រួតគ្នាដោយមន្រ្តីនីមួយៗសុរទ្ធតែអះអាងថាចំណុចទាំងនេះគឺជាទឹកដីរបស់ខ្លួនរៀងៗខ្លួន។ពួកគាត់បន្តថាមន្រ្តីបរិស្ថានមិនដែលនិយាយអំពីព្រំប្រល់ឬទឹកដីរដ្ឋបាលរវាងខេត្តមួយនិងខេត្តមួយនោះទេគឺតែងតែនិយាយថាចំណុចទាំងនេះគឺជាតំបន់ស្នូលឬក៏តំបន់រ៉ាមសារបស់ពួកគេ។ប្រជានេសាទបន្តទៀតថាពួកគាត់ប្រើប្រាសឧប្បករណ៍ខុសច្បាប់មែនប៉ុន្តែបង់ប្រាក់អោយមន្រ្តីជំនាញនិងមន្ត្រីពាក់ព័ន្ធតែបញ្ហាត្រង់ថាពួកគាត់ត្រូវបង់លុយជំនាញដល់ទៅ២ខេត្តបើមិនអោយលុយគេទេគេនឹងប្រើច្បាប់រដ្ឋបាលដោយកាប់បំផ្លាញឧប្បករណ៍នេសាទរបស់ពួកគាត់ឬក៏ដកឧប្បករណ៍របស់ពួកគាត់យកទៅទីស្នាក់ការដើម្បីពិន័យអន្តរះកាលខុសពីកន្លែងដ៏ទៃទូទាំងផ្ទៃបឹងទន្លេសាបត្រូវបង់ឬពិន័យអន្តរះកាលខណ្ឌរដ្ឋបាលរៀងៗខ្លួន។ប្រជានេសាទបន្តទៀតថាបញ្ហាព្រំប្រទល់មិនច្បាស់លាស់ពួកគាត់បានសំនោមពរអោយមេឃុំអន្លង់សំណរនិងមេឃុំពាមបាងអោយបញ្ជាក់អំពីព្រំប្រទល់រវាងឃុំទាំងពីរអោយបាន ច្បាស់លាស់ប៉ុន្តែប៉ុន្មានឆ្នាំមកនេះពួកគាត់ហាក់ដូចជាផ្កាប់បំពង់រងចាំទឹកភ្លៀងទើបពួកគាត់សំរេចចិត្តអោយអ្នកសារព័ត៌មានផ្សាយជូនពួកគាត់ព្រោះពួកគាត់ធ្លាប់លឺថ្នាក់ដឹកនាំមានប្រសាសន៍ថាកង្វល់របស់ប្រជាពលរដ្ឋគឺជាកង្វល់របស់ថ្នាក់ដឹកនាំមូលដ្ឋាន។
ពាក់ព័ន្ធនឹងករណីខាងលើនេះលោក កង ជឿន មេឃុំអន្លង់សំបកស្រាយប្រាប់អ្នកសារព័ត៌មានថាបើតាមសម្ដីរបស់ប្រជាពលរដ្ឋយកសង្គមឡូតិ៍ធ្វើជាព្រំប្រទល់ លោកបន្ថែមទៀតថាលោកមានផែនទីដែលតែលោកមិនស្គាល់ចំណុចគាត់អោយសួរលោកសរហៃមេភូមិស្ទឹងជ្រៅ។លោកសរហៃប្រាប់អ្នកសារព័ត៌មានថាលោកមានតែផែនទីចាស់។បើផែនទីចាស់ត្រចៀកតាគឺជាទឹកដីស្រុកជីក្រែងប៉ុន្តែផៃនទីថ្មីគាត់អត់ដឹងទេ។លោកអ៊ុចសុខាមេឃុំពាមបាងប្រាប់អ្នកសារព័ត៌មានថាលោកមានផែនទីដែរ។ប៉ុន្តែមិនច្បាស់លាស់ដូចGPSលោកបានដាក់សំណើរសុំទៅសាលាស្រុកស្ទូងហើយប៉ុន្តែសាលាស្រុកមិនទាន់ផ្ដល់ចម្លើយលោកបន្ថែមទៀតថាលោកនឹងជម្រុញប្រធានរដ្ឋបាលស្រុកស្ទូងចុះមកចុចGPSនៅចំណុចទាំងនេះអោយបានឆាប់បំផុត។
ជាចុងបញ្ចប់ ប្រជានេសាទសូមនោមពរអោយឯកឧត្តមទាសីហាអភិបាលនៃគណៈអភិបាលខេត្តសៀមរាបនិងឯកឧត្ដមសុខ លូអភិបាលនៃគណៈអភិបាលខេត្តកំពង់ធំមេត្តាជួយអន្តរាគមន៍ដើម្បីកំណត់ព្រំប្រទល់រវាងឃុំុំអន្លង់សំណរនិងឃុំពាមបាងអោយបានច្បាស់ហើយពួកគាត់សូមនោមពរមន្ត្រីបរិស្ថានអោយអនុវត្តច្បាប់បរិស្ថានតំបន់ស្នូលនិងតំបន់រ៉ាមសារទៅតាមដែនរដ្ឋាភិបាលរៀងៗខ្លួនសូមកុំឆ្លងខេត្ត៕ដោយ អ៊ុក ផ្លុង




































