​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជាង​1​ពាន់​សន្លឹក​បាន​យកមក​ចែកជូន​ប្រជាពលរដ្ឋ​នៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​

0

​ខេត្តបន្ទាយមានជ័យ​ ( ដោយគៀន ចាន់ហ៊ីន) ប្រជាពលរដ្ឋ​នៅ​ឃុំ​ឬ​ស្សី​ក្រោក​ស្រុក​មង្គល​បូរី​ខេត្តបន្ទាយមានជ័យ​បានមក​ទទួល​ការចែក អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ពី​កា​រិ​យា​ល័​យា​ល័យ​អត្តសញ្ញាណ​កម្ម​និង​ស្ថិតិ​ប្រជាពលរដ្ឋ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បន្ទា យ មានជ័យ ។​ លោក​វរ​ស​នី​ទោ​វង្ស​វិត​ស្នងការរង​នគរបាល​ទទួល​ផ្នែក​អត្តសញ្ញាណ​កម្ម​និង​ស្ថិតិ​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​មិនមែនជា​លើកទីមួយ យើង​តែង​បានផ្ដល់​ជូន​ប័ណ្ណ​នេះ​នៅ​ស្រុក​មង្គល​បូរី​ហើយ​សម្រាប់​ពេលនេះ​បាន​ចែកជូន​ ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ជាង​1​ពាន់​សន្លឹក​ដល់​image image (4) image (3) image (1)image (2)

ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ឬ​ស្សី​ក្រោក​ចំនួន​១ ១៩៩​នាក់​សម្រាប់​ជំហាន​១ ឯ​ជំហាន​២​នឹង​ចាប់ផ្ដើម​ខាងមុខ​។ លោក​អ៊ី​ឡុង​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​បាន​ផ្ដាំផ្ញើ​ប្រជាពលរដ្ឋ​ទទួលបាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​ត្រូវ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​ត្បិត​វា​មាន​សារ​ប្រ​យោ​ជ​ន៏​ក្នុ​ជីវភាព​ប្រចាំថ្ងៃ តែបើ​មានការ​បាត់បង់​ត្រូវ​ប្រញាប់​រាយ​ការ​ណ៏​ជាបន្ទាន់​មក​មេភូមិ​ឬ ខាង​ប៉ុ​ស្ត៏​រដ្ឋបាល​ឃុំ​សង្កាត់ ៕ គៀន​ច័ន្ទ​ហ៊ី​ន​