បន្ទាយមានជ័យ ៖ ( ដោយ គៀន ចាន់ហ៊ីន ) ប្រធានអនុប្រធានក្រុមការងារទំនាក់ទំនងព្រំដែណកម្ពុជាថៃមកពីតាមបណ្ដាច្រកទាំង២៤តាមបណ្ដោយខេត្តជាប់ព្រំដែនថៃបានចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី1នឹងលើកទិសដៅបន្តឆមាសទី២ ឆ្នាំ2014របស់ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជាថៃ។ ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទិពេជ្រវណ្ណានាយរងទីចាត់ការការងារព្រំដែនកម្ពុជាថៃបានមានមតិបូកសរុបពិសេសបានផ្ដាំផ្ញើអោយខិតខមបន្តទប់ស្កាត់បទល្មើសបណ្ដោព្រំដែន។![Snapshot[12]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/Snapshot12.jpg?resize=420%2C336&ssl=1)
ខិតខំបន្តសាមគ្គីភាពផ្ទៃក្នុងនិងទំនាក់ទំនងកិច្ចសហការល្អជាមួយអង្គភាពសា្ថប័នពាក់ព័ន្ធរួមទាំងអាជ្ញាធរនិងភាគីថៃ។មិនតែប៉ុណ្ណោះប្រើអស់លទ្ធភាពទ្រសភាពការណ៍បានល្អ។ លោកឧត្តមសេនីយ៍ទោពេជ្រវណ្ណាបានបន្តថាក្ដាប់សភាពការណ៍តាមបណ្តោយព្រំដែនរាយការណ៍បន្ទាន់មកថ្នាក់ដឹកនាំបានច្បាស់លាស់ និងខិតខំដោះស្រាយបញ្ហាដោយសន្តិវិធី ហើយធ្វើការងារគោរពទៅតាមតួនាទីភារកិច្ចរបស់ខ្លួន៕
![Snapshot[10]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/08/Snapshot10.jpg?resize=420%2C336&ssl=1)




































