ខេត្តស្វាយរៀង´ នៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០១៤ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធិសភា និងអធិការកិច្ច បានអញ្ញើញជាគណៈអធិបតី ក្នុងពិធីចុះពិនិត្យជំង្ងឺជូនប្រជាពលរដ្ឋចំនួន៣០០នាក់ ពីសំណាក់ក្រុមគ្រូពេទ្យនៃ
មន្ទីរពេទ្យ២៦៤ ពេទ្យយោធាវរៈព្រំដែន ខេត្តទ្បុងអាន ប្រទេសវៀតណាម ដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក លឿង ត្រុងវូ ប្រធានប្រតិភូ ។ មានប្រសាសន៍សំណេះសំណាល នៅក្នុងពិធីពិនិត្យជំង្ងឺជូនប្រជាពលរដ្ឋ នៅឃុំអង្គតាសូ លោកជំទាវ ម៉ែន សំអន បានធ្វើការកោតសរសើរ ដល់ក្រុមគ្រូពេទ្យវៀតណាម ដែលតែងតែចុះមមកពិនិត្យជំង្ងឺជូនប្រជាពលរដ្ឋនៅខេត្តស្វាយរៀងយើងនេះ ។
ទាំងអស់នេះក៏ដោយមានការអញ្ញើញពីអាជ្ញាធរខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង របស់គណបក្សប្រជាជនកម្ពុជា ដែលតែងតែយល់ពីការលំបាក របស់ប្រជាពលរដ្ឋទាំងការរស់នៅហូបចុក និងសុខមាលភាពជាដើម ។ លោកជំទាវ ម៉ែន សំអន ក៏បានលើកទ្បើងស្ថានភាពនយោបាយក្នុងប្រទេស គឺបានល្អប្រសើរហើយ ដោយមានការជំនួបកំពូលរវាងគណបក្សជោបឆ្នោតទាំងពីរ ដើម្បីស្របតាមឆន្ទះរបស់ប្រជាពលរដ្ឋ និងដឹកនាំប្រទេសទៅរកភាពរីកចំរើន និងការអភិវឌ្ឍន៍នយោបាយបង្រួបបង្រួនេះ នាំមកនូវសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខដល់សង្គម ។
លោកជំទាវ ម៉ែន សំអន បានជំរុញឲ្យប្រជាពលរដ្ឋថែរក្សាសុខភាព កាលណាយើងមានសុខភាពល្អហើយ គឺការងារអ្វីក៏ដំណើរការទៅបានដែរ ហើយជាពិសេស ខែនេះជារដូវវស្សា ហើយមានទឹកជំនន់បានជន់លិចតំបន់មួនចំនួនក្នុងប្រទេសកម្ពុជាយើង ដូច្មេះសំរាប់ខេត្តស្វាយរៀងយើង ស្រុកដែលប្រឈមនិងទឹកជំនន់នោះ គឺស្រុករមាសហែក និងស្រុកស្វាយជ្រំ ដូច្មេះសូមប្រជាពលរដ្ឋនៅទូទាំងខេត្តត្រូវមានការប្រុងប្រយ័ត្នខ្ពស់ អំពីគ្រោះថ្នាក់ដែលកើតទ្បើងជាយថាហេតុ អំពីទឹកជំនន់នេះ និងគ្រោះធម្មជាតិផ្សេងៗ ម្យ៉ាងវិញទៀត សូមបងប្អូន
ប្រជាពលរដ្ឋ បន្តខិតខំនិងត្រៀមឧបករណ៍បង្ករបង្កើនផលធ្វើស្រែចំការឲ្យទាន់ពេលវេលា ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចសង្គមជាតិទាំងមូលផងដែរ ។ នាឱកាសនោះដែរ លោកជំទាវ ម៉ែន សំអន ក៏បាននាំនូវអំណោយចែកជូនប្រជាពលរដ្ឋ ដោយក្នុង១នាក់ ទទួលបានប្រេងឆា១ដប់ នុំបុ័ង១ដើម ស្ករសរ១គីទ្បូក្រាម និងមី១០កញ្ចប់ផងដែរ ៕




































