សិស្សក្រីក្រ កំព្រាទទួលអំណោយពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ដោយចំពោះ សិស្សក្រីក្រ កំព្រាដែលកំពុងសិក្សានៅអនុវិទ្យាល័យឈូកឃុំចង្ហារស្រុកអូរជ្រៅ បានទទួលអំណោយសម្ភារៈសិក្សាពីលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២៦ខែកុម្ភៈឆ្នាំ២០២១ ។
សិស្សក្រីក្រ កំព្រាចំនួន៦នាក់ដែលកំពុងរៀននៅអនុវិទ្យាល័យឈូកនោះរួមមាន ៖ ១-សឿយ គឹមហៀង ភេទស្រី កំព្រា ។២-ទឺ តន់ ភេទប្រុស កំព្រា ។៣-យុន បូរ៉ា ភេទប្រុស កំព្រា ។ ៤-ចិត្ត ពិសី ភេទស្រី ក្រីក្រ
៥-ងាម សុខា ភេទស្រី ក្រីក្រ ។និង៦-ឌី ធីណា ភេទប្រុស ក្រីក្រ។
គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ តំណាងអាណាព្យាបាលសិស្សបានសូថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសរបស់លោកឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលលោកបានសន្ដោសប្រោសប្រណី អាណិតមេត្តាជួយឧបត្ថម្ភសម្ភារ:សិក្សាដល់សិស្សានុសិស្សខាងលើ ។
ពោលគឺ ទោះមានចំនួនសិស្សតិចនាក់ ប៉ុន្តែក៏មានគុណប្រយោជន៍ដ៏ថ្លែថ្លាដែរ ត្បិតបានជួយកម្លាំងចិត្តដល់កុមារសិស្សអោយបន្តចឥខិតខំរៀនសូត្រ ។ពុំនោះទេ ពួកគេនឹងបោះបង់ការសិក្សា ហើយជោគវាសនា អនាគតមិនប្រកដប្រជា ៕ដោយ៖ឃិន គន្ធា