ខេត្តកំពត៖ នៅរសៀលថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០២១ នៅប៉ុស្តិ៍នគរបាល រដ្ឋបាលល្អាង ស្រុកដងទង់ ខេត្តកំពត មានរៀបចំ”ពិធីប្រកាស តែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបា ល រដ្ឋបាលល្អាង ពិធីនេះដែរ ស្ថិតក្រោមអធិបតីភាព លោក ហុីង ឈុំ តំណាងដ៍ខ្ពង់ខ្ពស់ លោក ឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ធ ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តកំពត ។
កម្មវិធីនេះមានការ អញ្ជេីញចូលរួមពី ក្រុមការងារស្នងការដ្ឋាននគរបាល ស្រុកដងទង់ លោក អធិការ អធិការរង លោកមេឃុំ លោកមេភូមិ ប្រជាការពារភូមិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ។
ថ្លែងក្នុងពិធីនោះដែរ លោក ហុីង ឈុំ បានណែនាំផ្តាំផ្ញើ និង ជម្រុញឲ្យ លោកនាយប៉ុស្តិ៍ ទើបទទួលបានការតែង តាំងថ្មី ត្រូវតែចេះ សាមគ្គីភាពផ្ទៃក្នុង ព្រមទាំងខិតខំយកចិត្តទុកដាក់ បំពេញតួនាទីភារកិច្ច ដែលថ្នាក់លើប្រគល់ជូន និងជាពិសេស ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជាប្រចាំ២៤ម៉ោងលើ២៤ម៉ោង ក្នុងភូមិសាស្រ្តស្មុគស្មាញ ងាយរងគ្រោះ និង ផ្តល់សេវាសាធារណៈ ជូនបង ប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ឲ្យបានទាន់ពេលវេលា ក៏ដូចជាបន្តអនុវត្តន៍ គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើរបន្ថែមទៀត។
ទន្ទឹមនឹងនោះត្រូវ អនុវត្តវិធានការ បង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺCOVID-19 សំដៅដល់ការពារសុខមាល ភាព មន្រ្តីនគរបាល និង ការធ្វើអនាម័យឲ្យបានខ្ជាប់ខ្ជួនដោយលាងដៃដោយសាប៊ូ ឬទឹកអាល់កុលមុន ពេលចូលធ្វើការងារផងដែរ។រូបភាព លោក ផល ម៉ាប់ អត្ថបទ លោក អួ៊ង វុឹង




































