​អ្នក​ទេសចរណ៍​ដែល​ឆ្លងកាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ឥឡូវ​កាន់តែ​ថយចុះ​ខណៈដែល​ស្ថានភាព​ផ្លូវ​មាន​ភាពលំបាក​

0

​ខេត្ត​កំ​ព​តះ រយះពេល​ប៉ុន្មាន​ខែ​នេះ​គេ​កត់សម្គាល់ឃើញ​ក្រុម​ទេសចរណ៍​ហាក់​ពុំ​សូវ​ឆ្លងកាត់​តាម​មាត់​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក កក្តា​បែបនេះ​បានធ្វើ​ឲ្យ​តំបន់​ទល់ដែន​នេះ​មាន​សភាព​ស្ងប់ស្ងាត់​ផងដែរ​។​ដោយឡែក​អ្នករក​សី​ុ​ដឹកទំនិញ​ផ្សេងៗ​តាម​ច្រកទ្វារ​នេះ​ក៏​កាន់តែ​ថយចុះ​ដោយសារតែ​ស្ថានភាព​ស្ថិត​មុខ​ប៉ុ​ស្ត​៌​ពោ​ពេញ​ទៅដោយ​ភក់ជ្រាំ​សឹងតែ​ឆ្លងកាត់​មិន​រួច​។​ 20140801_153720

គេ​បាន​សង្កេតឃើញ​កាលពី​រយៈពេល​ប៉ុន្មាន​ខែ​មុន​នៅ​តំបន់​ច្រកទ្វារ​មាន​សភាព​អ៊ូរ​អ ដោយសារ​មាន​អ្នក​ដឹកទំនិញ​និង​ក្រុម​អ្នក​ទេសចរណ៍​ក៏​ឆ្លងកាត់​ទៅមក​មិន​ដាច់ ហើយក៏​ធ្វើ​ឲ្យ​សមត្ថកិច្ច​ក្នុង​ច្រកទ្វារ​ទាំងមូល​មានការ​មមាញឹក​រក​ពេលទំនេរ​គ្មាន ប៉ុន្តែ​ឥឡូវនេះ​អ្នករក​សី​ុ​ក៌​ចុះខ្សោយ ឯ​អ្នក​ទេសចរណ៍​បរទេស​ក៏​មិនសូវ​ឃើញ​ឆ្លងកាត់ មានតែ​ជនជាតិ​វៀតណាម​ចរាចរ​មក​កំសាន្ត​នៅក្នុង​កា​សី​ុ​ណូ​បន្តិចបន្តួច​តែប៉ុណ្ណោះ​។​20140801_153858

នេះ​ព្រោះតែ​ផ្លូវចេញចូល​នៅក្នុង​ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​មាន​ស្ថានភាព​យ៉ាប់យឺន​ខ្លាំងពេក ដោយ​គេ​អាច​វាយតម្លៃថា​ដរាបណា​ពុំមាន​ការស្ថាបនា​ដងផ្លូវ​ស្ថិត​តាម​មុខ​ប៉ុ​ស្ត​៌​ច្រកទ្វារ​ព្រែក​ចាក​ឲ្យ​បាន​ឆាប់រហ័ស​នោះទេ ពិតជា​ធ្វើ​ឲ្យ​តំបន់​ខាងលើ​កាន់តែ​ស្ងប់ស្ងាត់​ហើយ​សេដ្ឋកិច្ច​ក្នុង​តំបន់​នេះ​ក៏​កាន់តែ​ធ្លាក់ចុះ​ផងដែរ​។​ម្យ៉ាងវិញទៀត​ក្រោយពី​ដងផ្លូវ​ក្នុង​ច្រកទ្វារ​មាន​ភាព​យ៉ាប់យឺន អ្នករក​សី​ុ​ដឹកទំនិញ​ក៏មាន​ការលំបាក​ខ្លាំង ហើយ​ពេល​ចរាចរ​ឆ្លងកាត់​ម្តងៗ​តែងតែ​ជួប​កក្តា​គ្រោះថ្នាក់ ដូចជា​ផុង​នឹង​ជង្ហុក​ឬ​រអិលដួល​ចាក់​ឥ​វ៉ាន់​ចោល​ប្រឡាក់​ប្រឡូក​ដោយ​ដី​ភក់​។​20140801_153910

ចំណែក​រថយន្ត​ក៏​ពិបាក​ធ្វើដំណើរ​ឆ្លងកាត់ ជួន​ត្រូវ​ជាប់ផុង ទៅមុខ​មិន​រួច​ទៅក្រោយ​មិន​រួច​ក៏មាន​ច្រើន​អន្លើ​ដែរ ដោយ​ពួកគេ​ជៀស​មិន​ផុត​ត្រូវ​ជួល​អ្នក​អូស​ឬ​រុញ ដើម្បី​ឆ្លងកាត់​ផ្លូវ​នៅ​ទីនោះ​ដោយ​ការលំបាក ណាមួយ​ខាត​ទាំង​ប្រាក់​កាក់​និង​ខាត​ពេលវេលា​ទៀតផង​។​ ទាក់ទង​នឹង​ក្រុម​ទេសចរណ៍​បរទេស​មា​ន​ការថយចុះ​នេះដែរ លោក ណុប សារឹម ប្រធាន​ប៉ុ​ស្ត៍​ប៉ូលិសអន្តោប្រវេសន៍​ប្រចាំ​ច្រក​ទ្វេរ​អន្តរជាតិ នៅ​ព្រឹក​ថ្ងៃទី​២​ខែសីហា ឆ្នាំ​២០១៤​នេះ​បាន​ឲ្យ​ដឹងថា លោក​ពិតជា​ទទួលស្គាល់​ថា ក្នុង​រយៈកាល​កន្លងមក​ក្រុម​អ្នក​ទេសចរណ៍​អន្តរជាតិ​ពិតជា​មិនសូវ​សំបូរ តែ​

ក៏មាន​អ្នក​ទេសចរណ៍​មួយផ្នែក​តូច​ដែលជា​ប្រទេស​ទី​២ គឺ​ជនជាតិ​វៀតណាម ដែល​គេ​ច្រើនតែ​នាំ​ក្រុមគ្រួសារ​មកលេង​កំសាន្ត​តាម​រមណីយដ្ឋាន​នានា​ក្នុងប្រទេស​កម្ពុជា ដូចជា​រមណីយដ្ឋាន​ឆ្នេរកែប​ឬ​ឋានសួគ៌​បូកគោ ក្នុង​ខេត្តកំពត ជាដើម​។​លោក​បាន​បញ្ជាក់ទៀតថា ចំពោះ​ការបាត់បង់​ភ្ញៀវ​ទេសចរណ៍​នៅក្នុង​តំបន់​នេះ ក៏​ជា​កក្តា​មួយ​ទាក់ទិន​នឹង​ស្ថានភាព​ផ្លូវ​មានការ​លំបាក​ខ្លាំង ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នក​ទេសចរណ៍​មាន​ភាព​ធុញទ្រាន់ តែបើ​ការកែទម្រង់​អគារ​និង​ដងផ្លូវ​បាន​រួចរាល់​សង្ឃឹមថា ច្រកទ្វារ​អន្តរជាតិ​ព្រែក​ចាក​ពិត​ជាមាន​សភាព​អ៊ូរ​អ​ជាង​មុន​មិនខានឡើយ​៕