អាជ្ញាធរខេត្តស្រុកនិងមន្ត្រីជំនាញបានខ្នះខ្នែងបូមទឹកចូលស្ទឹងមង្គលបូរីខណះពលរដ្ឋសំណូមពរ

0

បន្ទាយមានជ័យ៖ ឯកឧត្តម អ៊ុរាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ រួមនឹងមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យមើលពីស្ថានភាពនៃកិច្ចអន្តរាគមន៍ បូមបង្ហូរទឹកពីស្ទឹងសិរីសោភ័ណតាមប្រឡាយមេទៅស្ទឹងមង្គលបូរី ខណៈដែលដែលស្ថានភាពទឹកមានការខ្វះខាតខ្លាំង ប្រឈមនឹងតម្រូវការប្រើប្រាស់ប្រជាពលរដ្ឋ។
អភិបាលស្រុកមង្គលបុរី លោក រ័ត្ន ដាស៊ីណង់ ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២១នេះថា ទឹកដែលក្រុមការងារបច្ចេកទេសមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត បានអន្តរាគមន៍បូមទៅមកជួយនៅមង្គលបូរី ក្នុងរយៈពេលឆ្ងាយនឹងធ្លាក់ចូលស្ទឹងមង្គលបូរី នៅឃុំបត់ត្រង់ នៅម៉ោង៩ ព្រឹកថ្ងៃទី៣ ខែមីនានេះ។ លោកបានបន្តទៀតថា ខណៈយើងកំពុងបូមនេះស្ថានភាពទឹកពីស្ទឹងបវិលក៍ហូរមកថ្ងៃទី៣នេះដែលដល់សំណង់ពោធ៍ពីរដើម ក្នុងឃុំរហាត់ទឹកស្រុកមង្គលបូរី ។
លោកបានបញ្ជាក់ថា ជាការពិតជាក់ស្ដែង ប្រភពទឹកស្ទឹងមង្គលបុរី មកដល់ពេលនេះស្ទើររីងខះអស់ទៅហើយ ជាដំណោះស្រាយបន្ទាន់ ដោយទទួលបានបទបញ្ជាផ្ទាល់ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ចាត់ចែងភ្លាមដោយ បានរៀបចំស្ថានីយ៍បូមទឹកថ្មី១កន្លែង នៅចំណុចស្ពានថ្មឆ្លងស្ទឹងសិរីសោភ័ណ នៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ តាមប្រឡាយក្រមល់ ដើម្បីនាំយកទឹកធ្លាក់ទៅស្ទឹងមង្គលបូរី នៅចំណុចឃុំបត់ត្រង់ ស្រុកមង្គលបូរី ក្នុងចម្ងាយប្រមាណ១៥ គីឡូម៉ែត្រ ចាប់ផ្តើមដំណើការបូមពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ប្រើប្រាស់ម៉ាស៊ីនធំចំនួន៣គ្រឿង បូមពីស្ទឹង១គ្រឿង និងបូមបន្តាក់បន្ត ២គ្រឿងទៀត។
ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអញ្ជើញចុពិនិត្យមើលកិច្ចអន្រាគមន៍ កាលពីថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០២១ ក៍ជំរុញឲ្យក្រុមការងារពន្លឿនការបូមនេះដើម្បីឆ្លើយតបទៅនឹងការប្រឈមខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ ។
ជាមួយគ្នានោះ ឯកឧត្តមក៏បានណែនាំដល់អាជ្ញាធរស្រុក ក្រុង អាជ្ញាធរឃុំ ជួយការពារប្រភពទឹកនេះ ជៀសវាងកុំឲ្យមានការបង្កបង្កើនផលស្រូវប្រាំងបន្ថែមទៀត ព្រោះប្រភពទឹកនេះ ទុកសម្រាប់តែការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ ព្រោះថារដូវប្រាំងក៏នៅមានពេលវេលាយូរទៀត៕ដោយ៖ឃិន គន្ធា