ខេត្តតាកែវ៖ ប្រតិបត្តិការបង្ក្រាបនេះគឺធ្វើឡើង ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយ៏ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៏ទោ ហួត វឿន នាយការិយាល័យ ដោយមានការសម្របសម្រួលនិតិវិធីពីព្រះរាជអាជ្ញាអមសាលា
ដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ នៅចំណុចភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ។
ដោយឃាត់ខ្លួនជនសង្ស័យបានម្នាក់មានឈ្មោះ សួង ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ (ជួញដូរប្រើប្រាស់) រស់ភូមិអណ្ដូងសំរិទ្ធ ឃុំធ្លាប្រជុំ ស្រុកកោះអណ្ដែត ខេត្តតាកែវ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ច ដកហូតវត្ថុតាងរួមមាន: ម៉្សៅក្រាមសថ្លាចំនួន ១៤កញ្ចប់ទម្ងន់ ៥៣,១៦ក្រាម ទូរសព្ទ័ចំនួន០១ គ្រឿង ដាវដែកចំនួន០៣ និងដបកែឆ្នៃសម្រាប់សេពថ្នាំញៀន ១ ផងដែរ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមនិតិវិធី ។




































