ភ្នំពេញ៖ កម្លាំងជំនាញនគរបាលប៉ុស្ដិ៍ស្វាយប៉ាក នៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ បានធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីម្សិលមិញ ត្រង់ចំណុចផ្លូវលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។ នេះបេីយោងតាមរបាយការណ៍របស់លោក វរ
សេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងនៅព្រឹកថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២១ ។
ជនសង្ស័យចំនួន០៣នាក់ខាងលើរួមមាន ៖ ១/ឈ្មោះ រេះ សូហ្វី ភេទ ប្រុស អាយុ ២៧ឆ្នាំ ជនជាតិ ខ្មែរអុីស្លាម មានទីលំនៅផ្ទះគ្មានលេខ ភូមិដើមអំពិល សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ។ ២/ឈ្មោះ សារ៉េត រូវី ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិ ខ្មែរអ៊ីស្លាម មានទីលំនៅ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានី។ មុខរបរមិនពិតប្រាកដ។៣/ឈ្មោះ លី រ៉ាហ្វីន ភេទ ប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម មានទីលំនៅ ផ្ទះលេខ៦៥៧ ក្រុម១ ភូមិ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានី។មុខរបរ លក់ដូរ។
ចំណែកសម្ភារ:ដកហូត: ក្រាមពណ៍សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ១៣ កញ្ចប់ ជារបស់ជនសង្សយ័ឈ្មោះ សារ៉េត រូវី។រថយន្តមួយគ្រឿងម៉ាកវីស្តូ ពណ៍ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ
បច្ចុប្បន្ននេះ កម្លាំងជំនាញខណ្ឌកំពុងកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលេីរួមទាំងវត្ថុតាងទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕ ដោយ ភារ៉ា និងប៊ុនធី




































