មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង រៀបចំប្រារព្ធទិវារសិទ្ធិនារីអន្តរជាតិ៨មីនា

0

ខេត្តស្ទឹងត្រែង៖ (ស្ត្រី) បើទោះបីជាមានទស្សន:ថាវិលចង្រ្កានមិនជុំ តែស្រ្តីក៏ត្រូវបានទទួលស្គាល់ថា ស្រ្តី
ជាមេផ្ទះ និងស្រ្តីជាមាតានៃសង្គមផងដែរ ។ នេះជាប្រសាសន៍របស់ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង នៅក្នុងពិធីទិវារសិទ្ធិនារីអន្តរជាតិ៨មីនា ដែលប្រារព្ធធ្វើឡើងនៅមន្ទីរបរិស្ថានខេត្ត នារសៀលថ្ងៃទី០៧
មីនានេះ ។
លោក អេង ភិរ៉ុង ប្រធានមន្ទីរបរិស្ថានខេត្ត បានមានប្រសាសន៍ថា:ស្ត្រី ដែលជាមន្រ្តីនៅក្នុងមន្ទីរបរិ
ស្ថានខេត្តស្ទឹងត្រែង ក៏មានតួនាទីយ៉ាងសំខាន់ និងសកម្ម ក្នុងកិច្ចការងារអភិរក្ស និងបង្ក្រាបបទល្មើសធនធានធម្មជាតិផងដែរ ក៏នឹងមានសិទ្ធិធ្វើកិច្ចការងារអ្វីទាំងអស់ ហើយក៏មានសិទ្ធិធ្វើជាអ្នកនយោបាយ ដោយសារស្ត្រីត្រូវបានគេចាត់ទុកថាជាមេផ្ទះ និងជាមាតានៃសង្គម ។ លោកប្រធានមន្ទីរ ក៏បានកោតសរ
សើរដល់ស្រ្តីនៅក្នុងមន្ទីរបរិស្ថាន ដែលបានសហការយ៉ាងល្អ និងមានសាមគ្គីភាពល្អនៅក្នុងកិច្ចការងារជាមួយបុរស ដោយមិនមានការបែងចែក មិនថាស្រ្តីឬបុរស ក្នុងការរួបរួមគ្នា រួមគិតរួមធ្វើ ។
លោកប្រធានមន្ទីរបរិស្ថាន ក៏បានបញ្ជាក់ផងដែរថា:កន្លងមកនៅក្នុងមន្ទីរក៏មានការងារខ្លះ មិនថាសៅរ៍.
ឬអាទិត្យនោះទេ ក៏បានរួមគ្នាបំពេញបានយ៉ាងល្អផងដែរ ហើយសាមគ្គីភាពនៅក្នុងគ្រួសារបរិស្ថាននេះហើយ ដែលធ្វើឲ្យមន្ទីរបរិស្ថានទទួលបានជោគជ័យ ក្នុងការបំពេញតួនាទី និងភារកិច្ចការងារប្រកប
ដោយប្រសិទ្ធភាព ។
លោកប្រធានមន្ទីរក៏បានជម្រុញឲ្យមន្រ្តីទាំងអស់នៅក្នុងមន្ទីរបរិស្ថាន សូមឲ្យមានការយោគយល់គ្នាបែប
នេះបន្តទៀត មិនថាស្ត្រី ឬបុរស ត្រូវចេះជួយទុកធុរ:គ្នាក្នុងគ្រាមានអាសន្ន និងត្រូវចេះរួបរួមគ្នា ។
លោកប្រធានមន្ទីរបរិស្ថាន ក៏បានសំណូមពរ និងផ្តាំផ្ញើ ដល់មន្រ្តីបរិស្ថានទាំងអស់ ទាំងបុរស និងស្រ្តី សូមមេត្តាយោគយល់គ្នា ជួយយកអាសារគ្នា ជាពិសេសបុរសៗ ដែលជាមេគ្រួសារត្រូវយោគយល់ដល់ស្រ្តីជាមេផ្ទះ ទើបមានសុភមង្គលនៅក្នុងរង្វង់គ្រួសារ ៕