នគរបាលចរាចរណ៍ផ្លូវគោកចុះពង្រឹងច្បាប់ចរាចរននិងចែកម៉ាស់ជួន ប្រជាពលរដ្ឋដំណើរតាមដងផ្លូវ

0

ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងកាដ្ឋាននគបាលខេត្តព្រះសីហនុ នៅព្រឹក ថ្ងៃទី៨ខែមីនាឆ្នាំ២០២១ជាមួយនិងការពង្រឹងច្បាប់ចរាចរណ៏ក៏បាននាំយកម៉ាស់ទៅចែកជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវផងដែរនិងបានធ្វើការណែនាំដល់បងប្អូនទាំងអស់ឲ្យចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងលេខ១១៤សជណ/២១ចុះថ្ងៃទី៤ខែមីនាឆ្នាំ២០២១របស់រដ្ឋបាលខេត្តព្រះសីហនុកុំចេញក្រៅផ្ទះបើសិនគ្មានការចាំបាច់ និងចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។
លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងផែនសណ្តាប់ធ្នាប់បានមាន ប្រសាសន៍ឲ្យដឹងថាការចុះ ចែក ម៉ាសចំនួន២គោលដៅនៅលើផ្លូវ១០០និងផ្លូវ៨០០ទាំងព្រឹកនិងល្ងាចបានប្រើប្រាស់ម៉ាសចែកជួនដល់បងប្អូនដែលមិនបានពាក់ម៉ាសអស់ចំនួន១០០ម៉ាស់និងសេចក្ដីជូនដំណឹងចំនួន៣០ច្បាប់ទាំងអស់នេះហើយដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងឯកឧត្តមឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានចង្អុលបង្ហាញព្រមទាំងចិត្តតាំង ឲ្យលោកតាមដាន និងត្រួត ពិនិត្យ បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ឲ្យចូលរួមពាក់ម៉ាស និងការពារសុវត្ថិភាពចរាចរណ៍ ព្រមទាំងធ្វើសេចក្ដីណែនាំពីច្បាប់ចរាចរណ៍ និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ដែល ចេញ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១។
ហើយជាមួយគ្នានោះផងដែរលោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ក៏បានធ្វើការអំពាវនាវនិងសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវ ផ្លាស់ប្ដូរទម្លាប់ និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវ លាងសម្អាតដៃជាមួយសាប៊ូ ជែល អាល់កុលឱ្យបានញឹកញាប់ បើចេញទៅទីសាធារណៈត្រូវពាក់ម៉ាស់ ឬកន្សែង ដើម្បីធានាថាមិន មានការ ឆ្លងជំងឺកូវីដ-១៩ និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕នាគសមុទ្រ