កណ្តាល៖ មេបាញ់អាប៉ោងម្នាក់ និងអ្នកលេងអាប៉ោងម្នាក់ ត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល នៅរសៀលថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារង សាកសួរបានបន្តិចសម្រេចដោះលែង
អោយវិលត្រឡប់ទៅផ្ទះវិញ តែម្តង ។
បើតាមលោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាលបានប្រាប់អោយដឹងថា ជាការលេងល្បែងស៊ីសង ទើបលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសម្រេចអោយទៅលំនៅដ្ឋានវិញហើយ ។
ជនសង្សយ័ទី១ឈ្មោះ ជូ យ៉ុន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌ័ច្បារអំពៅ រាជធានីភ្នំពេញ ទី២ឈ្មោះ ម៉ម ស៊ីណា(ទូច) ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិរទាំង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
ចំណែកអ្នកចាក់មានគ្នាប្រហែល ០៤ ទៅ ០៥ នាក់ទៀតរត់គេចខ្លួនអស់ ។បើតាមរបាយការណ៌របស់សមត្ថកិច្ចបញ្ជាក់ថា នៅថ្ងៃទី០៧ ខែមិនា ឆ្នាំ២០២១ វេលាម៉ោង ១៤ ដោយទទួលព័ត៌មានពីប្រជាពលរដ្ឋល្អថាមានករណីលេងល្បែងសុីសង (អាប៉ោង) នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល កំលាំងផ្នែកនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ សហការជាមួយកំលាំងប៉ុស្តិ៍នគរបាលភូមិធំ បានចុះដល់កន្លែងកើតហេតុលេងល្បែងសុីសងខុសច្បាប់(អាប៉ោង) ធ្វើការឃាត់ខ្លួនអ្នកលេងល្បែងសុីសងបានចំនួន ០២ នាក់ ( អ្នកបាញ់អាប៉ោងម្នាក់ និងអ្នកលេងម្នាក់ ) ។វត្ថុតាងចាប់យករួមមាន: មេអាប៉ោងចំនួន០៤គ្រាប់ ចានអាប៉ោងចំនួន០១ គំរបអាប៉ោងចំនួន០១ កំរាលជ័រមានលេខចំនួន០១ ទូរស័ព្ទដៃម៉ាកOPPO ម៉ូដែលCPH2127 ពណ៌ទឹកសមុទ្រចំនួន០១ ប្រាក់រៀលចំនួន៦០៥០០០៛(ហុកសិបម៉ឺនប្រាំពាន់រៀល)កាបូបស្ពាយចំហៀងពណ៌ខ្មៅចំនួន០១ ម៉ូតូចំនួន០២គ្រឿង (ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១០ ពាក់ស្លាកលេខ ភ្នំពេញ ១AI-៧២១៨ ចំនួន០១គ្រឿង និង ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខ កណ្តាល ១AC-៧៦៥៣ចំនួន០១គ្រឿង ។
គួររំលឹកថា អ្នកលេងល្បែងស៊ីសងបញ្ជល់មាន់២នាក់ ដែលសមត្ថកិច្ចស្រុកកៀនស្វាយ ធ្វើការឃាត់ខ្លួនបាន
នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ នៅចំណុចចំការស្វាយមិនស្គាល់ម្ចាស់ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តា បន្ទាប់ពីបញ្ជូនដល់តុលាការ ក៌ត្រូវបានលោកស្រី ស៊ុន យឺត ព្រះរាជអាជ្ញារងសម្រេចឱ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ។ ឆ ដា




































