ខេតព្រះសីហនុ៖មន្រ្តីស្ម័គ្រចិត្ត សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុនាព្រឹកថ្ងៃទី ១០ មិនា ឆ្នាំ២០២១ នេះ បានចុះធ្វើការផ្សព្វផ្សាយពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ១៩ទៅដល់បងប្អូនប្រជាសាទកដូចជា ប្រជាពលរដ្ឋជាពាណិជ្ជករផ្លាស់ប្តូរទំនិញរស់នៅតំបន់ ផែទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុដែលជា តំបន់ អាចមានការទំនាក់ទំនងនិង
ប្រទេសជិតខាងច្រើន ដើម្បីពង្រឹងការ ទប់ស្កាត់ការចម្លងមកក្នុងសហគមន៍ លើក កម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ព្រមទាំងផ្តល់អាល់កុល សាប៊ូ ម៉ាស ជូនអ្នក ស័្មគ្រចិត្ត ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋផងដែរ។
គោលបំណងនៃការចុះផ្សព្វផ្សាយនេះគឺដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងឲ្យបានទូលំទូលាយស្តីពីវិធានការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសារអប់រំនានារបស់ក្រសួងសុខាភិបាល សំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា។ធ្វើការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងរក្សាការពារការឆ្លងជំងឺកូវីដ-១៩ ÷១.អនុវត្តរក្សាគម្លាតសុវត្ថិភាពឱ្យបានពី ១,៥០ ម៉ែត្រ ។២.លាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬជែល។៣.ពាក់ម៉ាស់ការពារពេលធ្វើដំណើរទៅទីប្រជុំជន
ត្រូវគិតគូរអំពីកន្លែងដែលអ្នកត្រូវទៅ និងត្រូវរក្សាសុវត្ថភាព តាមរយះការចៀសវាងទីកន្លែងបី គឺ៖១.កន្លែងបិទ ជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់។២.កន្លែងមានមនុស្សអ៊ូអរមានមនុស្សនៅជិតៗគ្នាច្រើន។៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ។ជាមួយនិងការចុះផ្សព្វផ្សាយ ក្រុមអ្នកស្ម័គ្រចិត្តអប់រំសាខាកាក បាទ ក្រហម ក៏បាន បិទPoster ផ្សព្វផ្សាយ ចែកខិត្តប័ណ្ណ និងចែកម៉ាស់ដល់ប្រជានេសាទ និងប្រជាពលរដ្ឋជាពាណិជ្ជ ករផ្លាស់ប្តូរទំនិញ នៅឃុំទំនប់រលក សរុបចំនួន ៧១៣គ្រួសារ មានប្រជាជនចូលរួមសរុប ១,៤២៩ នាក់ ស្រ្តី ៧២៩ នាក់ផងដែរ។
ដោយឡែកនៅរសៀលថ្ងៃដ៏ដែលនេះដែរ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុដឹកនាំដោយ លោកជំទាវ ប្រាក់ ចន្ទសុខា ហិរញ្ញិកគណកម្មាធិការសាខា មន្រ្តីសាខា នាំយកអំណោយមនុស្សធម៌របស់ កាក បាទក្រហមជូនដល់អង្គការម្លប់តាប៉ាងក្រុងព្រះសីហនុ ខេត្តព្រះសីហនុអង្គចំនួន៣តោន ។
ក្នុងឱកាសនោះដែរលោកជំទាវបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខនិងក្ដីនឹករលឹកក្រៃលែងពីសំណាក់ ឯកឧត្តម ប្រធានគណៈកម្មាធិសាខា ឯកឧត្តម ប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលសម្ដេចតែងតែគិតគូសុខទុក្ខប្រជាពលរដ្ឋក្រីក្រដែលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈជាតិសាសន៏ ពណ៍សម្បុរឬនិន្នាការនយោបាយអ្វីឡើយ។ជាមួយគ្នានោះលោកជំទាវសុំឲ្យលោកគ្រូអ្នកគ្រូកុមារទាំងអស់ចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លង ជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ ការផ្លាស់ប្តូទម្លាប់អនាម័យ ត្រូវបន្តជានិច្ចយកចិត្តទុកដាក់ខ្ពស់ និងត្រូវមាន អនាម័យជាប្រចាំ ដោយលាងសំអាត ដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាល់កុលហ្សែល ហើយប្រសិនបើចេញទៅទីសាធារណៈ ត្រូវពាក់ម៉ាស់ ឬ ក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕នាគសមុទ្រ







































