មានការ​តឹងរឹង​ជាង​ឆ្នាំមុន​ចំពោះ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​

0

​ខេត្តបន្ទាយមានជ័យ​ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុង​ខេត្តបន្ទាយមានជ័យ​ឆ្នាំនេះ​បាន​ប្រព្រឹត្ត​ទៅដោយ​តឹងរឹង​ជាង​ឆ្នាំមុនៗ នៅ​ព្រឹក​ថ្ងៃទី​៤ ខែ សីហា ឆ្នាំ ២០១៤​នៅ​មណ្ឌល​ប្រឡង​ក្នុង​ខេត្តបន្ទាយមានជ័យ​មួយៗ​គេ​ឃើញ​មាន​មន្ត្រី​អប់រំ​និង​សម​ត្តិ​កិច្ច​បាន​ចុះមក​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើការ​ឆែកឆេ​ដល់​សិស្ស​ដើម្បី​រក​បទល្មើស​និង​សម្ភា​រះ​ពាក់​ព​ន្ធ័​នៃ​វិញ្ញាសារ​ប្រឡង​ដូចជា​ក្រដាស​វិញ្ញាសារ​ប៊ិច​ខៀវ ខ្មៅ​ដៃ​. បន្ទាត់ ដែក​ឈាន និង​របស់​ផ្សេងៗ​ជាច្រើន​ទៀត​ដើម្បី​ដកហូត​ទុក ។​photo1 photo1

ក្នុងការ​ចាប់ផ្តើម​ប្រឡង​នោះ លោក គោ ស៊ុំ សា រឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី អប់រំ​មកពី ក្រសួង​ជាច្រើន​នាក់ និង​លោក​ឈឺ​យ ចាន់ណា ប្រធាន មន្ទីរ អប់រំ ខេត្តបន្ទាយមានជ័យ បាន​ចូលរួម​ត្រួតពិនិត្យ​ប្រអប់​ដាក់​វិញ្ញាសារ​ប្រឡង​យ៉ាង​យកចិត្តទុកដាក់​ទើប​ធ្វើការ​ចែកចាយ​វិ​ញ្ញា​ប្រឡង​ដល់​មណ្ឌល​ប្រឡង​ផ្សេងៗ​ក្នុង​ខេត្តបន្ទាយមានជ័យ​។​ លោក ឈឺ​យ ចាន់ ណា​បាន​និយាយថា បេ​ក្ខ ជន​ដែល​បានមក​ប្រឡង​ក្នុង​ខេត្តបន្ទាយមានជ័យ​មាន​ចំនួន​. ៣៣២៤ នាក់​. ស្រី ១៥០២​នាក់​. មាន​ចំនួន​១៣៣​បន្ទប់ និង ៥​មណ្ឌល ។​

លោក​ឈឺ​យ​ចាន់ណា បាន​និយាយ​បន្តថា​ក្នុង​ការប្រឡង​នោះ​មាន​បទបញ្ជាផ្ទៃក្នុង​ដូចជា​. សិស្ស​មុន​និង​ចូល​បន្ទប់​ប្រឡង ត្រូវ ឆែក ឆេ មុខ​ខ្លោងទ្វារ​ចូល​ម្តង មុខ​ថ្នាក់រៀន​ម្តង និង​ចូល​ថ្នាក់រៀន​ម្តងទៀត ទាំងបី​ករណី អនុរ​ក្យ ឆែក ឃើញ​ទាំងបី​ករណី​នោះ​ត្រូវ​បញ្ឈប់​ឲ្យ​ប្រឡង​ដោយ​ស្វ័យប្រវត្តិ​៕​ដោយ​:​ឃិន គ​ន្ធា​