​Samir Nasri ចង់​ចូលនិវត្តន៍​ពី​ជម្រើសជាតិ​បារាំង​ក្រោយ​ខកចិត្ត​មិនបាន​លេង World Cup

0

​ ​ខ្សែបម្រើ​ក្លិប​មេឃ​ខៀវ Manchester City កីឡាករ Samir Nasri បាន​បង្ហើប​ថា រូបគេ​កំពុងតែ​ពិចារណា​ចង់​ចូលនិវត្តន៍​ឈប់​លេង​បាល់​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង ។​ ​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​គឺ​មិន​ស្ថិតក្នុង​ក្រសែភ្នែក​គ្រូបង្វឹក​ក្រុម​មាន់គក​បារាំង​លោក Didier Deschamps ឡើយ​ដោយ​

គ្រូបង្វឹក​រូបនេះ​មិនបាន​ដាក់បញ្ចូល​ឈ្មោះ Nasri ក្នុង​បញ្ជី​កីឡាករ​ដែល ត្រូវ​លេង World Cup នៅ​ប្រទេស​ប្រេ​ស៊ី​ល​នោះទេ ។​ Nasri ប្រាប់​អ្នកសារព័ត៌មាន​ថា “​ជាការ​ពិត​ខ្ញុំ​កំពុងតែ​គិតថា តើ​គួរ​ឈប់​លេង​បាល់​ឲ្យ​បារាំង ឬ​មិនគួរ ខ្ញុំ​ពិតជា​មានការ​ខកចិត្ត​ណាស់​ដែល​គ្មាន​ឈ្មោះ​លេង World Cup នៅ​ប្រេ​ស៊ី​លហើយ​វា ដល់ពេល​ហើយ​ដែល​ខ្ញុំ​ត្រូវ​បញ្ឈប់​” ។​ ​គួរ​បញ្ជាក់ថា មកដល់ពេលនេះ Nasri បង្ហាញខ្លួន​ឲ្យ​ក្រុម​ជម្រើសជាតិ​បារាំង​បាន​ចំនួន​៤១​លើក​ហើយ ៕ M33