ខេត្តឧត្តរមានជ័យ៖ ដោយ.ចាន់.ធីផ្អែកលើទស្សនៈនិងអនុសាសន៍ទាំងឡាយ ពីអ្នកជំនាញគូសប្លង់លំដាប់ពិភពលោក មជ្ឈមណ្ឌលឯកសារកម្ពុជាអាចសម្របសម្រួលឲ្យមានការអភិវឌ្ឍ ឬការស្តារទីតាំងបូជាសពឡើងវិញ អនុលោមទៅតាមនៃសារាចរណែនាំលេខ១៣សរណរ របស់រាជរដ្ឋាកម្ពុជា ស្តីពី “ការថែរក្សា រៀបចំទុកដាក់អដ្ឋិធាតុប្រជាជនរងគ្រោះដោយអំពើប្រល័យពូជសាសន៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៨) និងការរៀបចំតំបន់អន្លង់វែងឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ”។
តាមរយៈការពិភាក្សាជាមួយនឹងអ្នកជំនាញគូសប្លង់រូបនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងសាងសង់សំណង់នៅជុំវិញទីតាំងផ្នូរ ដែលដំបូលមានសណ្ឋាន ដូចជាធាងត្នោត។
ទស្សនាទានធាងត្នោត បង្កប់នូវអត្ថន័យច្រើនយ៉ាង។ យោងតាមប្រវត្តិសាស្ត្រ ខ្មែរក្រហមបានប្រើប្រាស់ធាងត្នោតដើម្បី អារ ក ជនរងគ្រោះស្លូតត្រង់។ ការប្រើប្រាស់ធាងត្នោត អាចធ្វើឲ្យមានការចងចាំអំពីការសម្លាប់យ៉ាងឃោរឃៅទៅលើប្រជាជនកម្ពុជាដែលធ្លាប់រស់នៅឆ្លងកាត់របប ប៉ុល ពត។
បន្ថែមលើសពីនេះទៅទៀត បើផ្អែកលើទិដ្ឋភាពវប្បធម៌វិញ សពដែលមិនទទួលបានការគោរព តែងតែត្រូវបានគ្របដោយធាងត្នោត ដោយសារតែមូលហេតុនេះ ជំនួសមុខឲ្យប្រទេសកម្ពុជាទាំងមូល ការប្រើប្រាស់ធាងត្នោតនៅលើទីតាំងនេះ គឺជាការបង្ហាញពីភាពអាម៉ាស់មួយ។
គោលបំណងនៃការស្តារទីតាំងនេះឡើងវិញ គឺដើម្បីធានាឲ្យប្រាកដថា ឈ្មោះរបស់ ប៉ុល ពត នៅតែមានពាក់ព័ន្ធជារៀងរហូតជាមួយនឹង «របបវាលពិឃាដ» នៅក្នុងប្រទេសកម្ពុជា ហើយសញមបញ្ជាក់ថា អន្លង់វែង គឺជាទីតាំងនៃចលានាតស៊ូចុងក្រោយរបស់ ខ្មែរក្រហម នៅមុនពេលចុៈចាញ់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ហេតុនេះហើយអន្លង់វែងគឺជាទីតាំងប្រវត្តសាស្រ្តដ៏សំខាននៃគោលនយោបាយឈ្នះ-ឈ្នះ នៅក្នុងការតស៊ូអស់រយៈពេលយ៉ាងយូររបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបានសន្តិភាពផ្នែយោធានិងនយោបាយ៕







































