បន្ទាយមានជ័យះ នៅរសៀលថ្ងៃទី២០ខែកុម្ភះឆ្នាំ២០១៤ នៅទីបញ្ជាការ វិរះនគរបាលការពារព្រំដែនគោក លេខ៨៩១ស្ថិតនៅភូមិអណ្ដូងថ្មមាស សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ មានប្រារព្វ ពិធី បំពាក់សក្តិនិង ផ្ទេរតំណែងប្ដូរភារកិច្ចដល់មន្ត្រីរ នករបាលចំនួន២៦រុប ក្រោមការអញ្ជើញចូលរួមពីលោក សំ ជិត ស្នងការរងនៃស្នងការដ្ឋាន នគរបាល ខេត្តទទួលបន្ទុកព្រំដែន ។
ក្នុងការបំពាក់ឋនន្តរសក្តិដល់មន្ត្រីនគរបាលទាំង ២៦រូបខាងលើនេះ មានអនុសេនីយ៏ឯកចំនួន ៧រូប ថ្នាក់អនុសេនីយ៏ទោ ១៦រូប និងថ្នាក់ អនុសេនីយ៏ត្រី៣រុប និងមានថ្នាក់មេបញ្ជាការរងម្នាក់គឹ លោក ឈិន ឈាង ដែល ត្រូវបានផ្ទេរ និងផ្លាស់ប្ដូរមុខតំណែងថ្មី ពីថ្នាក់នាយរងការិយាល័យ រដ្ឋបាលមក ជាមេ បញ្ជាការរងវិរះ ។
បន្ទាប់ពីលោក ហាំ វណ្ណះ ឡើងធ្វើការបូកសរុបការងាររបស់កងកម្លាំង នគរបាលការពា រព្រំ ដែន គោក លេខ៨៩១នាឆ្នាំ កន្លងមក លោកមេបញ្ជាការបានលើក ឡើងថា វិរះនគរបាលការ បារព្រំដែនគោកលេខ៨៩១ មានចំណុចឈរជើង ប៉ែកខាងត្បូងផ្លូវជាតិ លេខ៥ មានចម្ងាយដី ២២km របតាមបន្ទាត់ព្រំដែន ឈម និងទាហ៊ាន ថៃ កងរយ ១២០៤ និង១២០៦ ចាប់ពីស្ពានមិត្តភាពរ ហូតដល់ព្រំប្រទល់ស្រុកមា់ឡៃ។
បន្ទាប់ពីលោកហាំ វណ្ណះ ឡើងអាន របាយការ រួច និងមានការប្ដេជ្ញាចិត្តរបស់ លោកឈិន ឈាង ដែលទើបតែ ផ្ទេរតំណែងថ្មីយ៉ាងមានខ្លិមសារ និងកម្មវិធិបញ្ចប់មានមតិផ្ដាំផ្ញើរនិងសណេះ សំនាលរបស់លោក សំ ជិត ស្នងការរង នគរបាលត្រូវតែខិតខំតស៊ូ ហាត់ ពត់លត់ដំ និងសាមគ្គីក្នា ឲ្យបានយ៉ាងជិតស្និត ជាមួយព្រជាពលរដ្ឋ កងកម្លាំងនគរបាលជាកូនចៅប្រជាពលរដ្ឋ ពេលពលរដ្ឋមានទុកត្រូវចេះ ជួយ ពួកកាត់ មិនថាទុកលំបាកអ្វីនោះទេ ជា ពិសេសកម្លាំងនគរបាល ត្រូប្រកាន់ភ្ជាប់ នៅវិន័យទាំង៩ប្រការរបស់នករបាលជាតិ ដែលរាជរដ្ឋភិបាលបានគំណត់ឲ្យ ។