រថយន្តដឹកកម្មករពីរប្រទេសថៃមកធ្វើចត្តាឡីស័ក តែអកុស លជួបគ្រោះថ្នាក់ក្រឡាប់ផ្ងារជើងរបួសធ្ងន់២នាក់និងស្រាល៨នាក់

0

ខេត្តតាកែវ៖ រថយន្តយោធាកងពលលេខ៩៩ ដឹកកម្មករ ៩នាក់មក ពីប្រទេសថៃ យកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ និងកំពត បានក្រឡាប់ផ្ងារជើង បណ្តាលអោយពលករខ្មែរស្រីម្នាក់ រងរបួសត្រង់ក្បាលធ្ងន់ និងតៃកុងឡាន របួសធ្ងន់ធ្ងរបាក់ដងកំបិត ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៤និង៣០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែ មិនា ឆ្នាំ២០២១។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ឲ្យដឹងថា រថយន្តដឹកកម្មកររបស់កងពលលេខ៩៩ ចេញពីព្រំដែនច្រកអូស្មាច់ ដើម្បីយកមកធ្វើចត្តាឡីស័ក នៅខេត្តតាកែវ បានជួបគ្រោះថ្នាក់ ដោយក្រឡាប់ផ្ងាជើង នៅចំនុចខាងជើងស្ពានស្លារគូ ស្ថិតក្នុងបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដែលបណ្តាលអោយកម្មករ៩ នាក់ ៨នាក់របួសស្រាល ១នាក់រងរបួសក្បាលធ្ងន់ធ្ងរ និងតៃកុងឡានរងរបួសធ្ងន់បាក់ដងកាំបិត ។
លោកបន្តថា ក្នុងនោះមានកម្មករជាស្ត្រីចំនួន៥ ប្រុស៤ ហើយក្នុងចំណោមពលករទាំង៩នាក់នោះ គឺ៥នាក់ត្រូវបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក ខេត្តកំពត និង៤ យកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្តតាកែវ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បន្តថា ករណីក្រោះថ្នាក់ក្រឡាប់រថយន្តខាងលើនេះផងដែរ បន្ទាប់ពីរទទួលបានដំណឹងភ្លាម លោកក៏បានចាត់អោយកម្លាំងរបស់លោកចុះ ទៅធ្វើការសម្របសម្រួល និងបញ្ជូនជនរងគ្រោះ ទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះហើយដែរ ៕